ព័ត៌មានជាតិ

រថយន្តមិនចាំម៉ាកបុកស្រ្តីអ្នកថ្មើរជើងម្នាក់ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ

តាកែវ: កាលពីវេលាម៉ោង ៧និង៤០នាទីយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តបើកបុកអ្នកថ្មើរជើង ស្ថិតត្រង់ចំណុចភូមិយុលចេក ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ លើផ្លូវជាតិលេខ២ គីឡូម៉ែត្រលេខ៩៥-៩៦ ។

រថយន្តមួយគ្រឿងម៉ាក សាំយ៉ុង មិនដឹងផ្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានបើករត់គេចពីត្បូងទៅជើង ពេលមកដល់កន្លែងកើតហេតុ ក៏បានបុកអ្នកថ្មើរជើងម្នាក់ភេទស្រី មិនស្គាល់អត្តសញ្ញាណស្លាប់នៅនឹងកន្លែង។

ក្រោយពីកើតហេតុសពជនរងគ្រោះ ត្រូវបានរក្សាទុកនៅកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់