ព័ត៌មានជាតិ

ទស្សនា​វីដេអូ​គំរូ iPhone Air ទាំងអស់គ្នា​!

​ក្រុមហ៊ុន Apple ទើបតែ​ដាក់​បង្ហាញ​ឲ្យប្រើ​ប្រាស់ iOS 7.1 ជា​ផ្លូវការ ហើយ​ក៏​បែកធ្លាយ​នូវ​កូដ​ចំនួន​ពីរ​ដែល​ត្រូវបាន​គេ​ជឿជាក់ថា ជា​កូដ​ថ្មី​របស់ iPad ។​
​ដោយឡែក​នៅ​ពេល​នេះ ក៏​មាន​ព័ត៌មាន​ផង​ដែរ​ទាក់ទង​នឹង iPhone 6 ប៉ុន្តែ​វា​មិនមែន​ជា​ព័ត៌មាន​ដែល​ធំ​ដំ​នោះទេ គ្រាន់តែ​ជា​ព័ត៌មាន​ដែល​អ្នកគាំទ្រ iPhone គាត់​បាន​បង្កើត​នូវ​វីដេអូ​គំរូ​មួយ​បង្ហាញ​ពីរ iPhone 6 ទៅ​តាម​អ្វី​ដែល​គាត់​រំពឹងថា​នឹង​កើតមានឡើង​។​

​នៅ​ក្នុង​វីដេអូ មិន​បាន​បញ្ជាក់ថា វា​ជា iPhone 6 នោះទេ គឺ​វា​ជា iPhone Air ដែល​នឹង​ចេញ​បន្ដ​ពី iPad Air ហើយ​បើ​តាម​ការ​ចាំបាន ព័ត៌មាន iPhone Air ត្រូវ​បាន​លេចឮ​មុនពេល iPhone 5S/5C ចេញ​ទៅ​ទៀត​។​
​ទស្សនា​វីដេអូ​គំរូ​នៃ iPhone Air ខាងក្រោម​៖

2014-03-12_113824

មតិយោបល់