ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះពលរដ្ឋ បំផ្លាញសម្ភារៈប្រើប្រាស់ និងប្រាក់អស់រាប់ពាន់ដុល្លារ នៅខេត្តកណ្តាល

កណ្តាលៈ ថ្ងៃសុក្រ ៨កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ២០និង០០នាទី មានករណីអគ្គិភ័យឆេះផ្ទះមួយខ្នង ស្ថិតនៅភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ។

ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ គឹម ប៉ន ភេទប្រុស អាយុ៧០ ឆ្នាំ ។ ផ្ទះធ្វើអំពីឈើលើថ្ម ប្រក់ក្បឿងទទឹង ០៦x១០ ម៉ែត្រ ។

សម្ភារៈខូចខាតរួមមាន៖ ប្រាក់សរុប៥០០០ដុល្លារ, ទូរទស្សន៍ ០២គ្រឿង, ទូទឹកកក០១គ្រឿង, ទូរសព្ទចំនួន ០១គ្រឿងម៉ាក Nokia
,ទូសម្លៀកបំពាក់ចំនួន០៣, ប្លង់ដីចំនួនប្រាំនិងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត ។

ករណីខាងលើនេះ មានរថយន្តអគ្គិភ័យខេត្តចំនួន ០២ គ្រឿង, រថយន្តអគ្គិភ័យស្រុកកណ្តាលស្ទឹងចំនួន០១គ្រឿង, រថយន្តអគ្គិភ័យនាយកដ្ឋានចំនួន ០៣ គ្រឿង,រថយន្តអគ្គិភ័យរបស់បញ្ជាការដ្ឋានអង្គរក្សចំនួន០១ គ្រឿងសរុប០៧ គ្រឿង។

មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) តែមិនបណ្តាលឲ្យគ្រោះថ្នាក់មនុស្សឡើយ។

សភាពរឿងហេតុ៖ ភ្លាមនោះកម្លាំង អគ្គិភ័យខេត្ត បានចុះអន្តរាគមន៍សហការជាមួយកម្លាំង នៃអធិការរដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង នគរបាលរដ្ឋបាលប៉ុស្តិ៍អន្លង់រមៀត រថយន្តអគ្គិភ័យរបស់នាយកដ្ឋាន និងរថយន្តអគ្គិភ័យបញ្ជាការដ្ឋានអង្គរក្ស បានចេញរថយន្តពន្លត់អគ្គិភ័យសរុប០៧គ្រឿងប្រើប្រាស់ទឹក០៥ រថយន្តស្មើ ៣៥ ម៉ែត្រគូប និងរលត់ជាស្ថាពរនៅវេលាម៉ោង ២០និង៥៥នាទី ៕

មតិយោបល់