ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ករណីជិះម៉ូតូឆក់ទូរសព្ទ័ពីនារីម្នាក់…

ព្រះសីហនុ:នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង២០និង៣០នាទីយប់ មានករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ័ដៃ) នៅចំណុចផ្លូវកែងគុជអាស៊ីឆ្ពោះទៅជីងប៉ីបី ស្ថិតនៅក្រុមទី៥ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ប្រព្រឹត្តដោយជនសង្ស័យចំនួន ០២នាក់ ជិះម៉ូតូ១គ្រឿង មិនស្គាល់អត្តសញ្ញាណ ក្រោយពេលកើតហេតុ ជនរងគ្រោះបានដាក់ពាក្យបណ្តឹង ។ បន្ទាប់ពីទទួលបានបណ្តឹងនេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យកម្លាំងជំនាញធ្វើការស្រាវជ្រាវរហូតកំណត់បានមុខសញ្ញាធ្វើសកម្មភាព និងបានឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ។ជនសង្ស័យទាំង០២នាក់មានឈ្មោះ ៖
១-ឈ្មោះ ង្វៀង យាំងថាំ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ជាអ្នកបើកម៉ូតូ ។
២-ឈ្មោះ ង្វៀង យាំងទឹង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិ វៀតណាម មុខរបរមិនពិតប្រាកដ ជាអ្នកជិះពីក្រោយឆក់យកទូរស័ព្ទពីជនរងគ្រោះ ។ជនរងគ្រោះឈ្មោះ CHU HONGVAN ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិចិន បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិ០៣ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ត្រូវជនសង្ស័យឆក់យកទូរសព្ទ័ពីដៃក្នុងពេលគាត់ដើរលើចិញ្ចឹមជាមួយប្តី ។

វត្ថុតាងចាប់យកបាន ៖
-ទូរសព្ទ័ដៃចំនួន០២ គ្រឿង ម៉ាក់អាយហ្វូន១៤ប្រូមិចចំនួន០១គ្រឿង និងម៉ាក់អាយហ្វូន ១១ ប្រូមិចចំនួន០១គ្រឿង (ផលនៃអំពើឆក់)
-ដែកអក្សរតេផ្លែសំប៉ែតសម្រាប់កាច់សោរកម៉ូតូ ចំនួន០១ផ្លែ
-ម៉ូតូ១គ្រឿងម៉ាកHONDA C125 ពណ៌ខ្មៅ សេរីឆ្នាំ២០៩ គ្មានស្លាកលេខ(មធ្យោបាយធ្វើសកម្មភាព) ។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញយើងបានធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការ បន្តតាមនីតិវិធី ៕

មតិយោបល់