កោះកុងៈ កាលពី វេលាម៉ោង ៨និង៤០ នាទីព្រឹក ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២០ កម្លាំង ជំនាញ អធិការ ស្រុក បូទុមសាគរ សហការ ជាមួយ ក្រុម គ្រូពេទ្យ ចុះ ពិនិត្យ សាក សព បុរស ម្នាក់ ឈ្មោះ ស៊ុន កូប ភេទប្រុស អាយុ ៥៥ ឆ្នាំ ខ្មែរ ឥស្លាម ជា ជន អាណា ថា បាន ប្រទះ ឃេីញ ស្លាប់ នៅ ក្នុង ផ្ទះ គេ ទុក ចោល ១ កន្លែង ក្នុងភូមិប្រលាន ឃុំកណ្តោល ស្រុកបុទុមសាគរ ខេត្តកោះកុង ។
តាម ការ ពិនិត្យ ជាក់ ស្ដែង និង ការ ផ្ដល់ ព័ត៌មាន ពី ប្រជាពលរដ្ឋ បាន ឲ្យ ដឹង ថា កាលពី ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២០ ពួកគាត់ បាន ប្រទះ ឃេីញ ជនរងគ្រោះ មាន សភាព ស្រវឹង ស្រា ដោយ នៅ លេីសព ជនរងគ្រោះ មាន ស្លាក ស្នាម របួស ត្រង់ ក្បាល កន្លែងកើតហេតុមានស្នាមប្រឡាក់ឈាម ក្បែរជើងតាងសសរផ្ទះ ពីខាងក្រោមមុខទ្វារជនរងគ្រោះឆ្លងចូលដេក (ដោយមានគេរុះរនាបចេញមួយប្រឡោះ) យើងធ្វើការសន្និដ្ឋានថាជនរងគ្រោះស្រវឹងស្រាធ្លាក់ពីលើផ្ទះដោយខ្លួនឯង ដោយ ពុំ បាន ទៅ ព្យាបាល ក៏ហូរ ឈាម រហូត ដាច់ ខ្យល់ ស្លាប់ ទៅ ។
បច្ចុប្បន្ន សពរងគ្រោះ បាន ប្រគល់ ជូន អ្នក ធ្លាប់ រស់ នៅ ជាមួយ គ្នា រៀបចំ ធ្វើ បុណ្យ តាម ប្រពៃណី ៕
មតិយោបល់