ភ្នំពេញៈ ជនសង្ស័យដែលបានបាញ់សម្លាប់ បុរសម្នាក់ជាជាងកាត់សក់ បណ្តាលឲ្យស្លាប់នៅក្នុងថ្លុកឈាម នៅជិតសាលារៀនទួលគោក នាយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានគេស្គាល់អត្តសញ្ញាណហើយ ឃាតកជាមន្ត្រីនគរបាល ។
ជនរងគ្រោះឈ្មោះ សុខ សុកេន អាយុជាង ៣០ឆ្នាំ មុខរបរជាជាងកាត់សក់។
សូមរំលឹកថា កាលពីវេលាម៉ោងជាង១០យប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ មានករណីបុរសម្នាក់ជាជាងកាត់សក់ ត្រូវបានអ្នកជិតខាងបាញ់មួយគ្រាប់ បណ្តាលឱ្យប្រកាច់ស្លាប់ភ្លាមៗ នៅមុខផ្ទះរបស់ខ្លួន នៅចំហៀងសាលាបឋមសិក្សាទួលគោក ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ខណៈជនរងគ្រោះបានអង្គុយផឹកស៊ីជាមួយមិត្តភក្តិនៅមុខផ្ទះរបស់ខ្លួន រហូតដល់ម៉ោងជាង១០យប់ក៏រៀបចំនឹងចូលផ្ទះ ស្រាប់តែឮសំឡេងប្រតាយប្រតប់ឈ្លោះប្រកែកគ្នាជាមួយនឹងបុរសម្នាក់ ដែលស្គាល់ថា ជាអ្នកនៅជិតខាង ។ ក្រោយមានការប្រតាយប្រតប់គ្នា មួយសន្ទុះក្រោយមកជនដៃដល់បានដកកាំភ្លើងពីចង្កេះបាញ់ជនរងគ្រោះ បណ្ដាលឲ្យដួលដេកស្លាប់នៅក្នុងថ្លុកឈាម បន្ទាប់មកជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ ៕


មតិយោបល់