ភ្នំពេញៈ កញ្ញារូបស្រស់ម្នាក់ត្រូវម្ចាស់ម៉ូតូឃាត់ខ្លួនបញ្ជូនឲ្យសមត្ថកិច្ច កាលពីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ សេង គឹមលី ភេទស្រី អាយុ១៧ឆ្នាំ ស្នាក់នៅភូមិព្រៃល្វា សង្កាត់ចោចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ ង៉ាម ស្រស់ ភេទស្រី ស្នាក់នៅភូមិ-សង្កាត់ជាមួយគ្នា ។
កាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅកញ្ញារូបស្រស់ខាងលើ បានធ្វើសកម្មភាពលួចយកម៉ូតូស៊េរីសង់ប៊ិច ពាក់ផ្លាកលេខ ១BG 4896 ពណ៌ខ្មៅ មួយគ្រឿងចេញពីបរិវេណបន្ទប់ជួលនៅក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រួចព្យាយាមគេចខ្លួនរហូតបាន១៥ថ្ងៃ ទើបម្ចាស់ជិះម៉ូតូតាមបណ្តោយផ្លូវវេងស្រេងខាងលើ ស្រាប់តែប្រទះឃើញយុវនារីសង្ស័យខាងលើ ជិះម៉ូតូរបស់ខ្លួន ក៏នាំគ្នាឃាត់ភ្លាមៗនិងរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលចោមចៅទី២ នាំទៅសួរនាំតែម្តង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ ដើម្បីចាត់ការតាមនីតិវិធី ៕


មតិយោបល់