រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី លោកស្រី Julie Bishop បានឲ្យដឹង នៅថ្ងៃសុក្រនេះថា លោកស្រី “មានការព្រួយបារម្ភយ៉ាងខ្លាំង” អំពីការធ្វើរដ្ឋប្រហារយោធានៅក្នុងប្រទេសថៃ។ នេះបើយោងតាមការថ្លែងឲ្យទៅកាន់វិទ្យុអូស្ត្រាលី។
លោកស្រីបានបន្ថែមទៀតថា វាជាស្ថានភាពមិនល្អមួយសម្រាប់ប្រទេសថៃ ហើយអ្នកស្រីកំពុងតែតាមដានស្ថានការណ៍ ដើម្បីសន្ដិសុខសម្រាប់ប្រជាជនអូស្ត្រាលីដែលកំពុងតែរស់នៅក្នុងប្រទេសថៃ។
តាមការប៉ាន់ប្រមាណ បច្ចុប្បន្ននេះ មានជនជាតិអូស្ត្រាលីចំនួន ៥.០០០នាក់ កំពុងរស់នៅលើទឹកដីថៃ ហើយរដ្ឋាភិបាលអូស្ត្រាលីក៏បានអំពាវនាវឲ្យភ្ញៀវទេសចររបស់ខ្លួនដែលកំពុងតែនៅប្រទេសថៃឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសគឺគោរពតាមបម្រាគោចររបស់យោងធាថៃ៕
មតិយោបល់