ព័ត៌មានជាតិ

ភ្លៀងនៅតែបន្តធ្លាក់ ធ្វើឱ្យតំបន់ទំនាបមួយចំនួន នៅក្រុងព្រះសីហនុជន់លិច

ព្រះសីហនុ: នៅវេលាម៉ោង១២និង០០នាទីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នេះភ្លៀងនៅតែធ្លាក់ ធ្វើឱ្យតំបន់ទំនាបមួយចំនួននៅក្រុងព្រះសីហនុ និងទីតាំងមុខផ្សារវាលរេញស្រុកព្រៃនប់ រងនូវការជន់លិច ។

ករណីខាងលើនេះ ជាក់ស្តែងកន្លែងធ្លាប់លិច វាបានលិចជាថ្មីទៀត ទោះយ៉ាងណាសភាពពេលនេះមិនទាន់ធ្ងន់ធ្ងរអ្វីឡើយនោះទេ ។
ទំហំនៃគ្រោះថ្នាក់ផ្សេងៗមិនទាន់មានរបាយការណ៍បញ្ជាក់ពីអាជ្ញាធរមូលដ្ឋាននៅឡើយ។

នៅព្រឹកថ្ងៃអាទិត្យទី២៧ ខែកញ្ញា ឆ្នាំ២០២០នេះ លោកអភិបាលខេត្តព្រះសីហនុ និងមន្ត្រីជំនាញពាក់ព័ន្ធ បានចុះទៅពិនិត្យមើលស្ថានភាពជាក់ស្តែង នូវតំបន់លិចទឹកក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ដើម្បីដោះស្រាយបញ្ហាប្រឈម លោកអភិបាលខេត្ត បានបញ្ជាឱ្យមន្ទីរជំនាញចាត់ចែងគ្រឿងចក្រ ជួយចុះកាយបើកផ្លូវទឹករំដោះការជន់លិចនេះផងដែរ ៕

មតិយោបល់