ព័ត៌មានជាតិ

បកស្រាយ រឿងឡានអគ្គិសនីប្រើនៅស្រុកខ្មែរ សាកភ្លើងបែបណា?

បន្ទាប់ពីផ្ទុះដំណឹងថារថយន្តអគ្គិសនី Tesla នឹងមានវត្តមាននៅក្នុងស្រុកខ្មែរ មនុស្សជាច្រើនបានលើកជាសំនួរជាច្រើន ពាក់ព័ន្ធនឹងការប្រើប្រាស់រថយន្តអគ្គិសនីនៅក្នុងស្រុក។ ក្នុងនោះផងដែរ សំនួរដែលមនុស្សជាច្រើនចង់ដឹងបំផុតនោះគឺ តើវាអាចសាកភ្លើងបានដោយរបៀបណា?

ជាទូទៅ បើទោះបីជាវាស្ថិតនៅក្នុងប្រទេសណាក៏ដោយ រថយន្តអគ្គិសនីអាចសាកភ្លើងបានយ៉ាងហោចណាស់ ២ របៀប គឺ សាកភ្លើងនៅផ្ទះ និង ស្ថានីយ៍សាកភ្លើងរថយន្តអគ្គិសនី។ ជាក់ស្តែងក្រុមហ៊ុន Tesla បានបង្កើតស្ថានីយ៍សាកភ្លើងសាធារណៈរាប់ពាន់កន្លែងនៅទូទាំងសហរដ្ឋអាមេរិក ដោយក្នុងនោះមានចែកចេញជាពីរ គឺ ស្ថានីយ៍សាកភ្លើងល្បឿនលឿន និង ធម្មតា។

ដោយឡែក ចំពោះការសាកភ្លើងរថយន្ត Tesla នៅក្នុងប្រទេសកម្ពុជាវិញ ក៏មិនខុសគ្នាដែរ ដោយយើងអាចសាកភ្លើងវាបាននៅតាមផ្ទះ និង ស្ថានីយ៍សាកភ្លើងរថយន្តអគ្គិសនី ដូចគ្នា។ ការសាកភ្លើងនៅតាមផ្ទះ អាចជាវិធីងាយស្រួល និងល្អបំផុត ប៉ុន្តែវាក៏អាចជួបបញ្ហាមួយដែរ គឺល្បឿនសាកយឺត។រីឯការសាកភ្លើងនៅស្ថានីយ៍សាកភ្លើងរថយន្តអគ្គិសនី យើងក៏អាចរកបាននៅតាមកន្លែងសាធារណៈមួយចំនួន ដូចជា ផ្សារទំនើប AEON Mall សែនសុខ ផងដែរ៕

 

 

ប្រភព៖ Sabay

មតិយោបល់