ព័ត៌មានជាតិ

Update៖ រន្ទះបាញ់ស្លាប់និងរងរបួសធ្ងន់-ស្រាលមនុស្ស៥នាក់ ខណៈពួកគាត់លើកដំឡូងដាក់លើត្រាក់ទ័រ ពេលមេឃកំពុងភ្លៀង

ត្បូងឃ្មុំ: នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៤និង៣០នាទី មានករណីគ្រោះ រន្ទះបាញ់មួយកើតឡើងពេលមេឃកំពុងភ្លៀង បណ្តាយឲ្យស្លាប់និងរងរបួសធ្ងន់មនុស្សចំនួន៥នាក់ នៅចំណុចចម្ការដំឡូងជាប់ព្រំដែនវៀតណាមចន្លោះបង្គោល លេខ ៨២,៨៣ ខាងត្បូង ភូមិសាទុំ ឃុំជាំក្រវៀនស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ករណីខងលើនេះ ខណ:ដែលជនរងគ្រោះបានលើកដំឡូងដាក់លើរ៉ឺម៉កត្រាក់ទ័រត្រូវរន្ទះបាញ់បណ្តាយឲ្យស្លាប់ និងរងរបួស មនុស្សចំនួន៥នាក់នោះ៖
ជនរងគ្រោះ ទី១-ឈ្មោះ វិន ថាង ភេទប្រុស អាយុ ៣៥ឆ្នាំ(ស្លាប់),២-ឈ្មោះ ផេង ឌីន ភេទស្រី អាយុ២២ឆ្នាំ (របួសស្រាល),៣-ឈ្មោះ ចក ចេន ភេទប្រុស អាយុ២៩ឆ្នាំ (របួសធ្ងន់),៤-ឈ្មោះ ជិន កែវឡាយ ភេទប្រុស អាយុ ២៧ឆ្នាំ (របួសធ្ងន់),៥-ឈ្មោះ សឿន គិស ភេទ ប្រុស អាយុ៣៨ ឆ្នាំ (របួសស្រាល) អ្នកទាំង ៤នាក់នៅភូមិ ជាំអំពិល ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំជាមួយគ្នា។

ក្រោយពេលកើតហេតុជនរងគ្រោះទាំង៤នាក់ បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកមេមត់ ចំណែកសាកសពក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ៕

មតិយោបល់