គិតចាប់តាំងពីថ្ងៃចេញលក់ iPhone 6 និង iPhone 6Plus រហូតមកដល់ពេលនេះ មានទីផ្សារចំនួន ៣១ត្រូវបានដាក់លក់ ប៉ុន្តែសម្រាប់ចិន ដែលជាទីផ្សារធំលំដាប់ទី២របស់ Apple បែរជានៅមិនទាន់មានលក់នៅឡើយ។
ខណៈពេលដែលអតិថិជនចិនកំពុងតែទន្ទឹងរង់ចាំវត្តមាន iPhone អេក្រង់ធំទាំងពីរនោះ ស្រាប់តែធ្លាយព័ត៌មានថ្មីមកថា នៅថ្ងៃទី១០ខែ១០ឆ្នាំ ២០១៣ ក្រុមហ៊ុន Apple នឹងចេញលក់ iPhone 6 និង iPhone 6Plus លើទីផ្សារប្រទេសចិន។
សារព័ត៌មាន Apple Insider បានចុះផ្សាយថា នេះជាដំណឹងល្អមួយសម្រាប់អតិថិជនចិន ប៉ុន្តែវានៅមិនទាន់យកជាផ្លូវការនោះទេ ខណៈពេលដែលមានព័ត៌មានបញ្ជាក់ថា បុគ្គលិក Apple Store នឹងត្រូវទទួលបានការបង្ហាត់បង្ហាញពីររៀបប្រើប្រាស់ iPhone 6 និង iPhone 6Plus នៅថ្ងៃទី០៧ខែតុលា។
ចំពោះតម្លៃវិញ ត្រូវបានគេដឹងថា iPhone 6 មានតម្លៃជាង ៨០០ដុល្លារអាមេរិក និង iPhone 6Plus មានតម្លៃជាង ១.០០០ដុល្លារអាមេរិក៕
មតិយោបល់