ប៉ៃលិនៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅវេលាម៉ោង១២និង២០ នាទីថ្ងៃអាទិត្យ ១០កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន០១ករណី បើកបរគ្រោះថ្នាក់ធ្លាក់ស្នាមភ្លោះដោយខ្លួនឯងស្ថិតនៅចំណុចផ្លូវលូដាច់ ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅខេត្តប៉ៃលិន ។
គ្រោះថ្នាក់ខាងលើបណ្តាលអោយខូចខាតរថយន្តចំនួន០១ គ្រឿង និងជនរងគ្រោះរងរបួសចំនួន០៣នាក់។
ជនរងគ្រោះខាងលើធ្វើការនៅក្រុមហ៊ុនរបស់លោក ជឹម សាវុធ លក់គ្រឿងសំណង់។
ជនរងគ្រោះមានឈ្មោះ ម៉ៃ ភេទ ប្រុស អ្នកបើកបរ
រងរបួសស្រាល ។
ឈ្មោះ កុក ភេទប្រុស អ្នករួមដំណើរ
រងរបួសស្រាល ។
ឈ្មោះ ចឺម ភេទប្រុស អ្នករួមដំណើរ
រងរបួសស្រាល ។
មូលហេតុនៃការគ្រោះថ្នាក់បណ្តាលមកពីកត្តាមនុស្ស បើកបរក្នុងល្បឿនលឿន ខ្ជីខ្ជានិងខ្វះការប្រុងប្រយត្ន័ ។
បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមសាច់ញាតិបញ្ជូនទៅសម្រាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ប៉ៃលិន ។
ចំណែកវត្ថុតាងត្រូវបានម្ចាស់ក្រុមហ៊ុនស្ទូចយកទៅជួសជុល។
ព័ត៌មានជាតិ
មតិយោបល់