ព័ត៌មានជាតិ

សមត្ថកិច្ចុះបង្រ្កាបល្បែងភ្នាល់ជល់មាន់នៅស្រុកសង្កែឃាត់ខ្លួនមនុស្ស៧នាក់

បាត់ដំបង: នៅថ្ងៃទី ២៣ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង២និង ៤០ នាទី នៅ ចំណុច ចម្ការ ក្រូច ឆ្មា ស្ថិតក្នុងភូមិ សំរោងកោង ឃុំ អូរដំបង ១ ស្រុកសង្កែ ខេត្ត បាត់ដំបង អនុវត្តតាមបទបញ្ជារបស់លោក សាត គឹមសាន ស្នងការ នៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូច យោបល់ពីលោក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារ នគរ បាល ព្រហ្មទណ្ឌ និង ដោយបានការ សម្របសម្រួល ទៅលេី នីតិវិធី ពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃ អយ្យការ អមសាលា ដំបូង ខេត្ត បាត់ដំបង ផងនោះ លោក ឈឿង គឹមសុង នាយការិយា ល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល បាន ដឹកនាំ កម្លាំង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះ ប្រតិបត្តិការ បង្ក្រាប ករណី ល្បែងស៊ីសង ( ភ្នាល់ មាន់ជល់ ) ០១ ករណី និង បាន ធ្វេីការ នាំខ្លួន មនុស្ស ចំនួន ០៧ នាក់ មក កាន់ ស្នងការដ្ឋាន ដេីម្បីសាកសួរស្រាវ ជ្រាវ ។
-វត្ថុតាងដកហូត រួម មាន ៖
– មាន់ ជល់ ចំនួន ០២ ក្បាល
– ជញ្ជីង សម្រាប់ ថ្លឹង មាន់ជល់ ចំនួន ០១
– សង្វៀន សម្រាប់ ជល់ មាន់ ចំនួន ០២
– ឆ្នាំង ដាំទឹក សម្រាប់ ស្អំមាន់ ជល់ ចំនួន ០១
– ម៉ូតូ ចំនួន ០២ គ្រឿង

បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វេីការសាក សួរស្រាវជ្រាវ និងចាត់ការបន្ត តាមនីតិវិធី ច្បាប់៕

 

មតិយោបល់