ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ លុបឈ្មោះ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​៦​នាក់​ ​ចេញពី​ក្របខណ្ឌ​នគរបាលជាតិ​

​ ​បន្ទាយមានជ័យ​៖ នគរបាល​ខេត្ត​បន្ទាយមានជ័យ​ចំនួន​៦​នាក់​ត្រូវបាន​ក្រសួងមហាផ្ទៃ​កម្ពុជា​សម្រេច​បណ្តេញចេញ​ផុត​ពី​ក្របខណ្ឌ​មន្ត្រីនគរបាល​ជាតិ ។​
​មន្ត្រីនគរបាល​ដែល​ត្រូវបាន​ក្រសួង​មហាផ្ទៃ​សម្រេច​ដក​ហូត​ឋានន្ត​រ​សតិ្ត និង​បណ្តេញ​ចេញ​ផុត​ពី​ក្រប​ខណ្ឌ​រួមមាន អនុសេនីយ៍ត្រី ប៊ុន វី ព្រិន្ទបាលឯក ខុន ឆាយ​យ៉ា ព្រិន្ទបាលទោ ចាន់ ប៊ុន​ណ្ណា​វឌ្ឍន៍ ព្រិន្ទបាលទោ រស់ សទ្ធា ពលបាលទោ លឹម វី​រ៉ា ពលបាលទោ ទេព គឹម​លៀប ។
​សេចក្តីសម្រេច​របស់​ក្រសួង​នេះ​ត្រូវបាន​គេ ប្រកាស​ដល់​នគរបាល​ទូទាំង​ខេត្ត កាលពី​ថ្ងៃ​ច័ន្ទ ទី​២៣ កុម្ភះ ២០១៥ ដោយ​លើក​ពី​មូលហេតុ​ថា បោះបង់​ចោល​ការងារ​ដោយឡែក​ប្រាក់បៀវត្សរ៍ និង​របប​ឧបត្ថម្ភ​ផ្សេងៗ ត្រូវបាន​កាត់ផ្តាច់​ពី​ក្រប​ខណ្ឌ​មន្ត្រីនគរបាល​ជាតិ ចាប់ពី​ខែ​មីនា ២០១៥ តទៅ ។ សូម​បញ្ចាក់​ថា ការសម្រេច​របស់​ក្រសួងមហាផ្ទៃ ក្នុងការ​លុបឈ្មោះ​ទាំង​៦​នាក់​នេះ​បន្ទាប់​ពី​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ស្នើរ​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ​លុន​ឈ្មោះ នៅ​មន្ត្រីនគរបាល​ចំនួន​១៣​នាក់ កាលពី​ចុងឆ្នាំ​២០១៤ ដោយ​យោង​ថា មន្ត្រីនគរបាល​ទាំង​នេះ​មិន​គោរព​ទៅ​តាម​លក្ខន្តិកៈ ដោយឡែក​នៃ​ក្រប​ខណ្ឌ​មន្ត្រីនគរបាល​ជាតិ​កម្ពុ​ជា និង​វិន័យ​កងកំលាំង​នគរបាលជាតិ ។ ជាមួយនិង​ការ​លុបឈ្មោះ​របស់​ក្រសួង ទៅលើ​មន្ត្រី​នគរបាល​ចំនួន​៦​រូប​នេះ​ធ្វើអោយ​នគរបាល​ទូទាំង​ខេត្ត ក្រោម​ការដឹកនាំ​របស់​លោក អាត់ ខែម ជា​ស្នងការ ដែល​កំពុង​តែ​រឹតបណ្តឹង​ទៅលើ​វិន័យ និង​លុបបំបាត់​ភាព​អសកម្ម​នានា​របស់​នគ​របាល​ក្នុង​ខេត្ត ហើយ​បច្ចុប្បន្ន​នគរបាល​ខេត្ត​បន្ទាយមានជ័យ កំពុងតែ​លេចធ្លោ ពលរដ្ឋ​មាន​ទំនុក​ទុកចិត្ត និង​អោយ​តំលៃ​នោះ ធ្វើអោយ​មន្ត្រី​ខ្លះ​ដែល​ធ្លាប់តែ​សេរី​មិន​ចូលធ្វើការ និង​ប្រព្រឹត្តិ​ទង្វើរ​ផ្សេង ៗ កំពុងតែ​មាន​ការព្រួយបារម្ភ ទៅ​លើ​ចំណាត់ការ​ដ៏​តឹងរឹង​នេះ ៕

​ ​ ​ ​ ​ ​ ​ ​ ​2015-02-26_074859

មតិយោបល់