ព័ត៌មានជាតិ

ប្រុស២នាក់ទៅវាយស្រីម្នាក់ខំរត់គេចយ៉ាងយូ នៅតែមិនរួចខ្លួន

បាត់ដំបង: យុវជនឈាមរាវចំនួន០២នាក់ដែលបានធ្វេីសកម្មភាពហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសលេីជនរងគ្រោះកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ត្រូវបានសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការណ៍ជាមួយនគរបាលក្រុងបាត់ដំបងនគរបាល ស្រុកថ្មគោល ធ្វេីការឃាត់ខ្លួនបានតាមអំណាចដីការបស់ចៅក្រមស៊េីបសួរសាដំបូងខេត្តបាត់ដំបង។

កិច្ចប្រតិបត្តិការនេះធ្វេីឡេីងក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សាតគឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយលោកវរសេនីយ៍ឯក លឹមពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌដាក់វិធានការដល់លោកវរសេនីយ៍ឯក ឈឿងគឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបងនិងស្រុកថ្មគោលនាំខ្លួនខ្លួនជនសង្ស័យចំនួន០២នាក់ពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពេីហិង្សាលេីជនរងគ្រោះតាមដីលេខ១០៤២ត.ព្រចុះថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០២០និងដីកាលេខ១០៤៣ត.ព្រចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ របស់លោកចាបតុលាចៅក្រមស៊េីបសួរសាលាដំបូងខេត្តបាត់ដំបង។

ជនសង័្សយដែលត្រូវនាំខ្លួនឈ្មោះទិត្យរ៉ូហ្សែតហៅហ្សិតភេទប្រុសអាយុ២៣ឆ្នាំមានទីលំនៅភូមិព្រែកក្រូចឃុំព្រែកនរិន្ទស្រុកឯកភ្នំខេត្តបាត់ដំបងនិងឈ្មោះទោមសម្បត្តិហៅឆាយភេទប្រុសអាយុ៣០ឆ្នាំមានទីលំនៅភូមិរំចេក២សង្កាត់រតន:ក្រុងបាត់ដំបងខេត្តបាត់ដំបង។

សូមជម្រាបជូនថាកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០មានករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពេីហិង្សាលេីជនរងគ្រោះមួយបានកេីតឡេីងនៅចំណុចភូមិរំចេក៣សង្កាត់រតន:ក្រុងបាត់ដំបងខេត្តបាត់ដំបង។

បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វេីការរៀបចំឯកសារបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕

 

មតិយោបល់