ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ខ្លួនប្រុសស្រី ២នាក់ ពាក់ព័ន្ធករណីចោរកម្ម និងដកហូតម៉ូតូ ៥គ្រឿង

ព្រះសីហនុ: កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ក្រោយកម្លាំងនគរបាលបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះ ពាក់ព័ន្ធករណីចោរកម្ម នៅមុខអគារស្នាក់នៅ ស្ថិតក្នុងក្រុមទី០៩ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ បន្ទាប់មកបានធ្វើការឃាត់ខ្លួនជនសង្ស័យស្រីម្នាក់ យកទៅសាកសួរនាំ នៅស្នងការដ្ឋាននគរបាលខេត្ត រួចមកនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតភេទប្រុស។

ជនសង្ស័យចំនួន ០២នាក់៖
១-ឈ្មោះ ភូ វ៉ាន់ធី ហៅ កា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ អូរអារេវ ភូមិ២ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ ។
២-ឈ្មោះ សន ធីតា ហៅ ដា ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ អូរអារេវ ភូមិ២ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ ។

ជនរងគ្រោះឈ្មោះ វ៉ែន បុល ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅ ក្រុមទី៣០ ភូមិ៣ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ ។

សម្ភារ:បាត់បង់៖ ម៉ូតូ ០១គ្រឿង ម៉ាក ZOOMER X ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1GB-9534 ។

ដកហូតបានវត្ថុតាងម៉ូតូ ៥គ្រឿង៖
១/ម៉ាក ស្កុបពី ពណ៌ស ០២គ្រឿង។
២/ម៉ាក អ៊ែរប្លែត ពណ៌ទឹកមាសលាយប្រាក់ ០១គ្រឿង។
៣/ម៉ាក ហុងដាអេសអេច ពណ៌ស ០១គ្រឿង ។
៤/ម៉ាក ហ្សូមមឺអ៊ិច ពណ៌ស ០១គ្រឿង ។
ផលនៃអំពើលួច៖
១/ទូរស័ព្ទដៃចំនួន ០២គ្រឿង ម៉ាក HUAWEI ០១គ្រឿង និង REALME ០១គ្រឿង។
២/កាបូបប្រាក់ ០១ ពណ៌ខ្មៅ មានប្រាក់ចំនួន ៧០,០០០៛ (ប្រាំពីរម៉ឺនរៀល) និង ៦៤$ (ហុកសិបបួនដុល្លារអាមេរិក)។
៣/ផ្លាកលេខម៉ូតូ ០១សន្លឹក ( ភ្នំពេញ 1F-7203)៕

មតិយោបល់