ភ្នំពេញៈ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៩និង០០នាទី កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃស បានល្បាតពួនស្ទាក់ក្រោមការបញ្ជាដឹកនាំរបស់លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ និងលោកវរសេនីយ៍ត្រី ស៊ុ សារី នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃស បានឃាត់ខ្លួនជនសង្ស័យម្នាក់ ។
ជនសង្ស័យឈ្មោះ កេត បូរ៉ា ភេទភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិខ្វា សង្កាត់ ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តអំពើ លួចមានស្ថានទម្ងន់ទោស ដោយការប្រើអំពើហិង្សា (ប្រើដៃវាយប្លន់យកទូរស័ព្ទ) ត្រង់ចំណុចផ្លូវលំ ភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវីធីច្បាប់ ៕


មតិយោបល់