ព័ត៌មានជាតិ

ឃាត់ខ្លួននារីរកស៊ីផ្លូវភេទនៅវត្តភ្នំម្នាក់ ព្រោះតែករណីមួយនេះ!….

ភ្នំពេញ: នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១០និង០០នាទីនាពេលយប់ មានស្រ្តីរកស៊ីផ្លូវភេទម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីលួចទូរស័ព្ទជនបរទេសម្នាក់ ដែលជាជនជាតិចិន នៅត្រង់ចំណុចវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ប.ព. ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរនារីបម្រើសេវាកម្មផ្លូវភេទ ។ ចំណែកជនរងគ្រោះ ត្រូវគេស្គាល់ថា ជនបរទេស ។

ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ គេឃើញជនជាតិបរទេសម្នាក់ ជាជនជាតិចិន បានទៅរកសេវាកម្មផ្លូវភេទ នៅត្រង់ម្តុំវត្តភ្នំ ។ លុះជនរងគ្រោះ រកនារីបានហើយក៏ជិះម៉ូតូកង់បីនាំយកទៅដេកនៅផ្ទះសំណាក់មួយកន្លែង ដែលនៅតាមបណ្ដោយផ្លូវលេខ៣១០ ។ ស្រាប់តែពេលនោះដែរ ដោយសារជនរងគ្រោះ គ្មានខ្សែឆ្នាំងសាក សម្រាប់បញ្ចូលទូរស័ព្ទរបស់ខ្លួន ក៏ជិះម៉ូតូកង់បីត្រឡប់មកចំណុចវត្តភ្នំវិញ ដើម្បីរកទិញខ្សែឆ្នាំងសាកបញ្ចូលថ្មទូរស័ព្ទ ។ ខណ:ដែលកំពុងចូលទិញនោះ បុរសជនជាតិចិន ដែលជាជនរងគ្រោះ បានផ្ញើទូរស័ព្ទដៃទុកជាមួយនារីជាជនសង្ស័យខាងលើ ពេលនោះនារីរកស៊ីផ្លូវភេទឃើញឱកាសល្អ ក៏យកទូរស័ព្ទឲ្យបក្ខពួករបស់ខ្លួន ហើយនាងចុះពីម៉ូតូកង់បីរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុ ជនរងគ្រោះបានប្តឹងសមត្ថកិច្ច ឃាត់ខ្លួននារីដែលជាជនសង្ស័យ បាននៅចំណុចដើមពោធិ៍ផ្លូវព្រះស៊ីសុវត្ថិ ហើយនាំមកកាន់ប៉ុស្តិ៍ស្រះចក ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់