(អាហ្វ្រិកខាងត្បូង)៖ អាជ្ញាធរសុខាភិបាលនៃប្រទេសអាហ្វ្រិកខាងត្បូង បានឱ្យដឹងថាវីរុសបំប្លែងថ្មី Omicron អាចបង្កហានិភ័យខ្ពស់ជាង៣ដង នៃការលាប់ ឬឆ្លងជំងឺ COVID-19 ឡើងវិញ បើធៀបទៅនឹងវីរុសបំប្លែងថ្មី Delta និង Beta។
ការសិក្សា និងភស្ដុតាងចុងក្រោយបំផុតមួយបានបង្ហាញថា វីរុសបំប្លែងថ្មី Omicron មានសមត្ថភាពទម្លុះប្រព័ន្ធភាពសុំានៃ អ្នកដែលធ្លាប់បានឆ្លង COVID-19 ម្ដងរួចហើយ ហើយការសន្មត់បែបនេះកើតមានឡើង ចំពេលអត្រាអ្នកលាប់ជំងឺ COVID-19 ឡើងវិញមានកើនឡើងដោយសារតែ Omicron។
អាជ្ញាធរសុខាភិបាលអាហ្វ្រិកខាងត្បូងបញ្ជាក់ទៀតថាការសន្មត់នេះធ្វើឡើងដោយផ្អែកលើទិន្នន័យវិភាគនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង រាប់ចាប់ពីខែមីនា ឆ្នាំ២០២០ រហូតដល់ខែថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០២១នេះ ដោយបង្ហាញថាអត្រាលាប់ជំងឺឡើងវិញបង្កឡើងដោយ Omicron គឺមានហានិភ័យខ្ពស់ជាង៣ដង បើធៀបទៅនឹងវីរុសបំប្លែងថ្មី Beta និង Delta៕
ប្រភព៖ AFP
មតិយោបល់