ព័ត៌មានជាតិ

នគរបាល​ស្រុក​មេមត់​ឃាត់ខ្លួន​អ្នកញៀន​ល្បែង​ភ្នែក​៦​ចំនួន​៦​នាក់​យក​មក​ធ្វើរ​ការអប់រំ​

ខេត្ត​ត្បូងឃ្មុំ​៖​បុរស​ចំនួន​៦​នាក់​ដែល​ញៀន​និង​ល្បែងស៊ីសង​ភ្នែក​៦(​អាប៉ោង​)​មួយថ្ងៃៗ​មិន​គិត​ធ្វើ​អ្វី​គិតតែ​ពី​ចំតិត​អុត​ចាក់​នោះ​ត្រូវបាន​កំលាំង​នគរបាល​ស្រុក​មេមត់​ធ្វើរ​ការបង្ក្រាប​ឃាត់​បាន​យកមក​ធ្វើរ​ការអប់រំ​។​ការឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​ម៉ោង​១៤ និង ៤៥​នាទី​ថ្ងៃ​ទី​១៣​ខែតុលា​ឆ្នាំ​២០១៤​នៅ​ចំណុច​ផ្ទះ​ឈ្មោះ​ម៉ាន់​ភេទ​ប្រុស​ត្រង់​គីឡូម៉ែត្រ​លេខ​៣៦​ផ្លូវ​សាម​លិញ​ក្នុងភូមិ​កំពៃ​ឃុំ​រំចេក​ស្រុក​មេមត់​ខេត្ត​ត្បូងឃ្មុំ​។​
2014-10-14_184753
លោក​វរសេនិយ​ត្រី ប៉េង អេង​ហាក់ អធិការនគរបាល​ស្រុក​មេមត់​បាន​អោយដឹងថា​បន្ទាប់ពី​បាន​ទទួល​ព័ត៌មាន​ពី​ប្រជា​ពលរដ្ឋ​ល្អ​ថា​មាន​លេង​ល្បែងស៊ីសង​អាប៉ោង​នៅ​ចំណុច​ខាងលើ​រូបលោក​បាន​ដឹកនាំ​កំលាំង​ជំនាញ​ក្រោម​ឱវាទ​ចុះ​ទៅ​ធ្វើការ​ឡោម​ពទ្ធ័​ចាប់​ឃាត់ខ្លួន​បាន​អ្នកញៀន​ល្បែង​អាប៉ោង​បាន​៦​នាក់​ទី​១​ឈ្មោះ​ឡយ ឡែន​ភេទ ប្រុស អាយុ ៣៣ ឆ្នាំ​នៅ​ភូមិ​ឈើខ្លឹម​ឃុំ​រំចេក​ស្រុក​មេមត់ ទី​២ ឈ្មោះ សុខ សុង ភេទ​ប្រុស​អាយុ ៦៤ ឆ្នាំ​នៅ​ភូមិ​-​ឃុំ​គគី​ស្រុក​មេមត់ ទី​៣ ឈ្មោះ សេង ឌី ភេទ​ប្រុស​អាយុ ៣៩ ឆ្នាំ ទី​៤​ឈ្មោះ នឿន ឌឿ​ន ភេទ​ប្រុស​អាយុ ៣៩ ឆ្នាំ ទី​៥​ឈ្មោះ ហើត សុខ​ក្រី ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​អ្នក​ទាំងអស់​រស់នៅ​ភូមិ​-​ឃុំ​កន្លែង​ចាប់ខ្លួន​ខាងលើ​។​លោក​បន្តថា​ក្នុង​នោះ​ជំនាញ​ដកហូត​បាន​មេ​អាប៉ោង​៤​គ្រាប់ ចាន​អាប៉ោង​១ ផ្តិល​សំរាប់​គ្រប​១​ម៉ូតូ​ចំនួន​២​គ្រឿង​។​
លោក​អធិការ​បាន​អោយដឹង​ដែរ​ថា​បច្ចុប្បន្ន​ជនសង្ស័យ​បាន​ឃាត់ខ្លួន​បញ្ជួន​ទៅ​កន្លែង​អធិកា​រដ្ឋាន​ដើម្បី​ធ្វើការ​សាកសួ​។​ករណី​នេះ​លោក​អធិការ​បាន​សុំ​យោបល់​សំរេច​ពី​លោកស្នងការ​ខេត្ត​ត្បូងឃ្មុំ ម៉ៅ ពៅ ដើម្បី​ធ្វើកា​អប់រំ​៕

មតិយោបល់