កណ្ដាលៈ នៅថ្ងៃអង្គារ ១២កើត ខែអជ្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៧និង៣០នាទី
មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយកើតឡើង នៅលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ៤៩-៥០ ភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សភាពនៃរឿងហេតុ៖ នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ មានមរថយន្ត មួយគ្រឿងម៉ាក TOYOTA PRIUS ពណ៌ទឹកប្រាក់ ប្រភេទទេសចរណ៍ ពាក់ផ្លាកលេខ ភ្នំពេញ 2BI- 3856 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (ទុករថយន្តអ្នកបើករត់គេចខ្លួនបាត់) បើកបរមានទិសដៅអ្នកលឿង ភ្នំពេញ តាមផ្លូវជាតិលេខ១ ។ ពេលបើកមកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយម៉ូតូម៉ាក HONDA DREAM 125 ប្រភេទស្រី ពាក់ផ្លាកលេខ កណ្តាល 1AD-3261 បើកបរដោយឈ្មោះ ធៀម ធារិទ្ធ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានអ្នករួមំណើរម្នាក់ឈ្មោះ អ៊ូ ចំរើន ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិពោធិមៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបើកឆ្លងកាត់ថ្នល់ ពីកើតទៅលិច(ពីខាងស្តាំដៃនៃរថយន្តបញ្ឆិតពីភ្នំពេញ-អ្នកលឿង ទៅខាងឆ្វេងដៃរថយន្ត) បណ្តាលឲ្យស្លាប់ អ្នកជិះម៉ូតូទាំង ០២ នាក់ នៅកន្លែងកើតហេតុ ហើយបានប្រគល់សពជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកឯវត្ថុតាងយកមករក្សាទុក ជាភស្តុតាង។
សន្និដ្ឋានបឋម៖
» ករណីនេះបណ្តាលមកពីអ្នកបើកបរម៉ូតូ ធ្វេសប្រហែស មិនប្រុងប្រយ័ត្នមុនពេលបើកឆ្លងកាត់ថ្នល់។
-អ្នកបើករថយន្ត មិនប្រុងប្រយ័ត្ន មិនមើលស្ថានភាពផ្លូវខាងមុខមានឧបសគ្គ៕
មតិយោបល់