ព័ត៌មានជាតិ

Update៖ បុរសគ្មានទីពឹងម្នាក់ដេកស្លាប់លើបរិវេណព្រហ្មមុខបួនយ៉ាងអាណោចអាធ័ម

ភ្នំពេញៈ បុរសគ្មានទីពឹងម្នាក់សង្ស័យខ្យល់.គរ ដេកស្លាប់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ចំណុចបរិវេណព្រហ្មមុខបួនក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

សពឈ្មោះ ខែម ម៉ា អាយុជាង ៣០ឆ្នាំ ហើយគេឧស្សហ៍ឃើញដើរនៅភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មានប្រជាពលរដ្ឋដើរមកទីនោះ ក៏ប្រទះឃើញនិងបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងខាងលើ រួចរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះពិនិត្យទីតាំងកើតហេតុ។

បន្ទាប់ពីសមត្ថកិច្ចមកដល់រាយការណ៍ប្រាប់ភ្នាក់ងារសុខាភិបាលចុះពិនិត្យសំណាក រួចឃើញអវិជ្ជមានកូវីដ១៩ សមត្ថកិច្ចបានពិនិត្យ និងស្រាវជ្រាវរកសាច់ញាតិយកសពទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់