ប៉ៃលិនៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ក្រោមការដឹកនាំបញ្ជាពីខ្ញុំបាទវរសេនីយ៍ឯក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន កម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បាននាំខ្លួនជនសង្ស័យចំនួន០៧នាក់ ទៅកាន់ពន្ធនាគារខេត្តប៉ៃលិន តាមដីកាបង្គាប់អោយឃុំខ្លួន ដោយលោកចៅក្រមស៊ើបសួរលោក លីម៉េង ជាប់ពាក់ព័ន្ធ ករណីលួចដោយមានស្ថានទំម្ងន់ទោស ប្រព្រឹត្តនៅក្នុងភូមិសាស្រ្ត ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលមានឈ្មោះដូចខាងក្រោម :
១–ឈ្មោះ ហាច ចិត្ត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន (លួច០៦លើកកាប់កញ្ចក់ឡាន០១លើក)។
២–ឈ្មោះ ហុង ធួន ហៅបឺត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិនខេត្តប៉ៃលិន (លួច០៧លើក)។
៣–ឈ្មោះ ឃី ប៊ុនធឿន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងម៉ូតូ រស់នៅភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុង/ខេត្តប៉ៃលិន(លួច០៤លើក)។
៤–ឈ្មោះ សោម បូរា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងម៉ូតូ រស់នៅភូមិអូរច្រាលើ សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិន(លួច០២លើក)។
៥–ឈ្មោះ ណូច រ៉ានុត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុង/ខេត្តប៉ៃលិន(លួច០៣លើក)។
៦–ឈ្មោះ ប៉ិល ជុងហ៊ួរ ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុង/ខេត្តប៉ៃលិន(លួច០៥លើក)។
៧–ឈ្មោះ សៀរ ធឿន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុង/ខេត្តប៉ៃលិន(លួច០១លើក)។ ចំណែក០១នាក់ទៀត ឈ្មោះ សេង សុភី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ត្រូវបានលោកចៅក្រមស៊ើបសួរលោក លី ម៉េង បានចេញដីកាសម្រេចដាក់ជនត្រូវចោទអោយស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ៕



មតិយោបល់