ព័ត៌មានជាតិ

ស្លាប់២នាក់ភ្លាមៗករណីគ្រោះថ្នាក់ចរាចរណ៍នៅក្រុងព្រះវិហារ

ព្រះវិហារ: នៅ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៧:៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និង ម៉ូតូ នៅចំណុចផ្លូវជាតិលេខ៩ ចុងផ្លូវភ្លោះ ស្ថិតនៅក្នុងភូមិ ស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ដោយរថយន្តម៉ាក ហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3B-៤៨៥៥ (ខូចខាតធ្ងន់) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្រោយពេលបង្កររួចរត់គេចខ្លួនបាត់។
និង ម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះវិហារ1D-២០៦៧ (ខូចខាតធ្ងន់) អ្នកបើកបរ ឈ្មោះ ហុន ពិសី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ នៅភូមិស្រម៉ូវ សង្កាត់ប៉ាលហាល (ស្លាប់) រួមទាំងអ្នករួមដំណើរ ឈ្មោះ ជង់ ភេទប្រុស ជនជាតិខ្មែរ នៅភូមិស្រម៉ូវ សង្កាត់ប៉ាលហាល(ស្លាប់)។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះដល់ទីតាំងកន្លែងកើតហេតុធ្វើការវស់វែងរួចទើប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់