អូរ៉ាលសិច ឬការរួមសិចតាម មាត់សំដៅទៅលើការប្រើប្រាស់មាត់ឬអណ្តាត ទៅប៉ះពាល់ប្រដាប់ភេទ បុរសឬស្រ្តី ឬក៏រន្ធទ្វាក្រោយ។ គិតមកដល់ពេលនេះទៅហើយ មានមនុស្សជាច្រើន មិនទាន់មានការយល់ដឹងអំពី ការអនុវត្តបែបនេះ ដោយសារតែការខ្មាសអៀនមិនហ៊ានសួរគ្រូពេទ្យ ឬអ្នកជំនាញ ដែលធ្វើឲ្យពួកគេប្រឈមមុខនឹងជំងឺកាមរោគនានា។
យោងទៅតាមការ ឲ្យដឹងរបស់ មជ្ឈមណ្ឌលការពារនិងគ្រប់គ្រងជំងឺ មានមនុស្សមួយចំនួន បានឆ្លងមេរោគអេដស៍ តាមរយៈការធ្វើអូរ៉ាលសិច ក៏ប៉ុន្តែគេមិនធ្លាប់បានឃើញករណីដែលអ្នកទទួលអូរ៉ាលសិចឆ្លងមេរោគអេដស៍នោះឡើយ។
ក្រុមអ្នកជំនាញ បានឲ្យដឹងថា អូរ៉ាលសិច ដែលមិនបានការពារ មានហានីភ័យឆ្លងមេរោគអេដស៍ទាបជាង ទង្វើផ្លូវភេទដទៃទៀត ក៏ប៉ុន្តែគ្រប់គ្នាបានព្រមព្រៀងថាដៃគូ ដែល ធ្វើអូរ៉ាលសិចអាចឆ្លងមេរោគអេដស៍ ដោយសារតែវាបាន ប្រសិនជាគ្មានការការពារ ជាពិសេសនៅពេលដែលដៃគូ ដែលមានផ្ទុកមេរោគ បញ្ចេញទឹកកាមក្នុងមាត់របស់ គាត់។
ការផ្តល់អូរ៉ាលសិច ទៅដល់បុរស ត្រូវបានគេបង្ហាញថា មានហានីភ័យមួយចំនួន ទោះបីជាអ្នកវិទ្យាសាស្រ្តភាគច្រើន យល់ថាមានភាគរយទាបក៏ដោយ។ កត្តាមួយចំនួន ដូចជាការ មានស្នាមដាច់ រលាត់ឬពងបែក ទោះបីជាតូចយ៉ាងណាក៏ដោយ នៅក្នុងមាត់អាចបង្កើនឱកាសនៃការឆ្លងមេរោគកាន់តែខ្ពស់។ ដើម្បីសុវត្ថិភាព ដៃគូគួរចៀសវាងឲ្យ ដៃគូម្ខាងទៀត បញ្ចេញទឹកកាម នៅក្នុងមាត់ដោយបញ្ឈប់សកម្មភាពមុនពេលវាកើតឡើង ឬប្រើប្រាស់ស្រោ អនាម័យដែល គ្មានមេរោគ។
ការធ្វើអូរ៉ាលសិច ទៅលើស្រ្តី ក៏ជាកត្តាហានីភ័យទាបមួយដែរ។ ភាគរយនៃការឆ្លងមានកាន់តែខ្ពស់ ប្រសិនជាស្រ្តីមានឈាមរដូវមានជំងឺកាមរោគ ផ្សេងទៀត ក្រៅពីជំងឺ អេដស៍ ឬ ក៏អ្នកធ្វើអូរ៉ាលសិច មានពងបែក ឬ ស្នាមដាច់រលាតនៅក្នុងមាត់។ គេអាចការពារបាន ដូចគ្នាដោយការប្រើប្រាស់ស្រោមអនាម័យ ឬសម្រាប់ការពារផ្សេងទៀត មានផ្លាស្ទិកស្អាតជាដើម។
ក្រៅពីជំងឺអេដស៍ អូរ៉ាលសិច ដែលមិនមានការការពារ អាចបណ្តាលឲ្យឆ្លងជំងឺកាមរោគជាច្រើនទៀត ដូចជាជំងឺ ពងបែក (Herpes), ស្វាយ, រោគប្រមះ, ថ្លើមប្រភេទអា និង វីរុស ដែល បង្កជាឬសលើស្បែក ប៉ារ៉ាស៊ីត លើប្រដាប់ភេទ និងជំងឺផ្សេងៗជាច្រើនទៀត៕
ប្រភព៖ មជ្ឈមណ្ឌលការពារនិង គ្រប់ គ្រង ជំងឺ
មតិយោបល់