ភ្នំពេញៈ ព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នៅស្នងការភស្តុភារ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបចំចែកស្បែកជើង ជូនដល់កងរាជអាវុធហត្ថនារី ចំនួន៦៩នាក់ មកពីតាមបណ្តាស្នងការទាំង៨ និងកងអន្តរាគមន៍ចំណុះឲ្យបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ លើផ្ទៃប្រទេស។
នៅក្នុងការបែងចែកនោះដែរ មានការដឹកនាំពី លោកវរសេនីយ៍ឯក ស្វាយ សូដា នាយការិយាល័យផែនការ នាយកដ្ឋានផ្គត់ផ្គង់ ក្រសួងការពារជាតិ និងក្រុមការងារបានរៀបចំចែកជូន ក្នុងមួយនាក់បានស្បែកជើង២គូរគឺ៖ ស្បែកជើងកខ្លីមួយ (ជាគោលការរបប) និងស្បែកជើងកវែងមួយទៀតជា អំណោយ ឧបត្ថម្ភ របស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ៕
មតិយោបល់