ព័ត៌មានជាតិ

ករណីដួលកានសាំងកំពប់ហូរទៅក្បែរភ្លើងចង្ក្រានឆាប់ឆេះ ផ្ទះមួយខ្នង និងយុវជនម្នាក់រងរបួស

មណ្ឌលគិរី: នៅវេលាម៉ោង ៣និង៣០នាទីល្ងាចថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ នៅចំនុចប៉ារ៉ាស់សាំម៉ាឡា ស្ថិតនៅភូមិពូទឺត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី មានករណីភ្លើងឆេះផ្ទះ០១ខ្នង ដែលមានទំហំ៤ម×៦មសង់ពីឈើប្រកសង្ក័សី។

+ម្ចាស់ផ្ទះឈ្មោះ កៀវ ចាត ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិភ្នង មុខរបរ កសិករ រស់នៅភូមិឃុំកើតហេតុខាងលើ។
+ប្រពន្ធឈ្មោះ ដួន អុច អាយុ ៤៧ឆ្នាំ ជនជាតិភ្នង មុខរបរ កសិករ រស់នៅភូមិឃុំកើតហេតុខាងលើ។
-រថយន្តអគ្គិភ័យអធិការនគរបាលស្រុកពេជ្រដា បានចេញទៅពន្លត់អស់ទឹកចំនួន០១រថយន្តបានរលត់ទាំងស្រុង។

+សម្ភារ:ខូចខាតរួមមាន៖
-ម៉ាស៊ីនត្រង់ស៊ីន័រ០២គ្រឿង
-ទូរទឹកកក០១គ្រឿង
-អង្ករ០១ការ៉ុងខោអាវភួយមុងកន្ទេលខ្នើយនឹង បណ្តាលឲ្យកូនប្រុសម្នាក់រងរបួសមានឈ្មោះ ចាត នឿ ភេទប្រុស អាយុ ១៨ឆ្នាំ ក្រុមគ្រួសារបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី។

មូលហេតុ៖ បណ្ដាលមកពីដួលកានសាំងកំពប់ហូរទៅក្បែរភ្លើងចង្ក្រានក៏ឆាបឆេះទៅ៕

មតិយោបល់