រតនគិរីៈ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ មានករណីបុរសម្នាក់មានសតិមិនគ្រប់អត្តឃាតខ្លួនឯង នៅចំណុចផ្ទះប្រជាពលរដ្ឋ ស្ថិតនៅភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
ជនរងគ្រោះឈ្មោះ សេវ ស្វីន ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចារ៉ាយ រស់នៅភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
សូមបញ្ជាក់៖ ជនរងគ្រោះតែងផឹកស្រាស្រវឹង ដើរវង្វេងព្រៃ និងនិយាយផ្ដេសផ្ដាស។
ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ បញ្ជាក់ថា ជនរងគ្រោះពិតជាអត្តឃាតចងកសម្លាប់ខ្លួនប្រាកដមែន រួចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕
មតិយោបល់