ក្រចេះ: នៅថ្ងៃព្រហស្បតិ៍ ១៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២១និង៣០នាទី មានករណីអត្តឃាតដោយបុរសម្នាក់បានចងកសម្លាប់ខ្លួន នៅភូមិបឹងរុន ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ។
ជនរងគ្រោះ(សព)ឈ្មោះ ប៊ុន ចាន់សេរីវុធ ភេទប្រុស អាយុ៣៤ឆ្នាំ ,ប្រពន្ធឈ្មោះ សុខ ស្រីមុំ អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិ-ឃុំ កើតហេតុ។
អំពីរឿងហេតុ៖ នៅថ្ងៃកើតហេតុ វេលាម៉ោងប្រហែល ១៦និង៤០នាទី ជនរងគ្រោះ(សាកសព) បានផឹកស្រាស នៅផ្ទះរបស់ខ្លួនជាមួយបងប្អូនចំនួន០៣នាក់ ពេលផឹកស្រាស អស់មួយលីត្រកន្លះ ក៏បែកគ្នាទៅផ្ទះរៀងខ្លួន ជនរងគ្រោះក៏តេទូរស័ព្ទ ទៅលេងម្ដាយ ហើយម្ដាយបាននិយាយថា បើឯងស្រវឹងមិនបាច់ទេមកអញទេ ឮដូចនេះខ្លួន (ជនរងគ្រោះ) ក៏តបទៅវិញថា បើម៉ែឯងស្អប់កូនដល់ថ្នាក់នឹង ស្អែកម៉ែឯងមកយកខ្មោចខ្ញុំទៅ ពេលនិយាយរួចជនរងគ្រោះចុះពីលើផ្ទះ ហើយកាត់ខ្សែនីឡុង ដើរចេញទៅផ្លូវ បាត់រយៈពេលប្រហែលកន្លះម៉ោងមិនឃើញមកវិញ ឈ្មោះ សុខ ស្រីមុំ ដែលត្រូវជាប្រពន្ធ បានបបួលកូន និងពូបង្កើតរបស់ឈ្មោះ សុខ ថេម ដើររក ក៏ប្រទះឃើញ ជនរងគ្រោះ ចងក ស្លាប់បាត់ទៅហើយ ខ្លួនជាមួយនឹងពូ នាំគ្នាស្រាយយកសាកសពយកមកផ្ទះ ហើយក៏តេទៅរាយការណ៍ជូនលោក មេភូមិ និងប្រធានប្រជាការពារភូមិ។
លុះព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកចិត្របុរី សហការជាមួយប៉ុស្តិ៍រដ្ឋបាលឃុំសំបុក បានចុះទៅពិនិត្យកន្លែងកើតហេតុ និងសាកសពអាចសន្និដ្ឋានបានថា ជនរងគ្រោះពិតជាបានស្លាប់ដោយមិនមានពាកព័ន្ធនឹងបទល្មើសព្រហ្មទ័ណ្ឌណាមួយឡើយ ។
សមត្ថកិច្ចជំនាញជំនាញ បានធ្វើកំណត់ហេតុ ប្រគល់សាកសពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់