ស្វាយរៀងៈ ស្ត្រី២នាក់ម្តាយកូនមិនចេះហែលទឹកដូចគ្នា នាំគ្នាអូសត្រីក្នុងស្រះ ដល់ទឹកជ្រៅផុតជើងបណ្តាលឲ្យលង់ទាំង២នាក់ ជាអកុលសកូនស្លាប់បាត់បង់ជីវិត តែម្តាយត្រូវបានគេជួយសង្គ្រោះទាន់។
ហេតុការណ៍នេះកើតឡើងនៅម៉ោង១០ព្រឹក ថ្ងៃទី២៨ខែមករា ឆ្នាំ២០១៨ ក្នុងភូមិព្រៃធ្នង់ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។
សពក្មេងស្រីរងគ្រោះមានឈ្មោះ ប៉ែន ស្រីនាង អាយុ១៧ឆ្នាំ និងម្តាយដែលលង់ដូចគ្នា តែរួចផុតពីសេចក្តីស្លាប់ត្រូវបានគេជួយទាន់នោះមានឈ្មោះ រស់ សុម៉ាលី អាយុ៣៥ឆ្នាំ រស់នៅភូមិឃុំខាងលើ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់