ភ្នំពេញៈ កាលពីវេលាម៉ោង១២និង៥០នាទីថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០២០ មានករណីរថយន្តម៉ាកសឺដេសមួយគ្រឿង បើកក្នុងល្បឿនលឿន បានគេចពីរថយន្តមួយគ្រឿងទៀត ជ្រុលចង្កូតទៅបុករថយន្ត GS 300 ពេញទំហឹង បណ្តាលឲ្យដាច់កង់ចេញពីរថយន្ត រងការខូចខាតរថយន្តទាំងសងខាង នៅតាមបណ្តោយផ្លូវលេខ៧៨ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាក GS 300 ពាក់ផ្លាកលេខ បន្ទាយមានជ័យ 2-E 99 03 ទិសដៅពីកើតមកលិច ខណៈមកដល់ចណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាក សឺដេសមួយគ្រឿងទៀត ពាក់ផ្លាកលេខ ភ្នំពេញ 2-AD 29 97 ធ្វើដំណើរក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុ បានគេចរថយន្តមួយគ្រឿងទៀត ដែលមិនចាំម៉ាក ក៏ជ្រុលចង្កូតទៅបុករថយន្ត GS 300 ពេញទំហឹង បណ្តាលឲ្យដាច់កង់ចេញពីរថយន្ត ។ ករណីនេះមិនបង្កឲ្យគ្រោះថ្នាក់របួសស្នាមនោះទេ គ្រាន់តែរងការខូចខាតរថយន្តទាំងសងខាងតែប៉ុណ្ណោះ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចុះវាស់វែង វត្ថុតាងទៅរក្សាទុក ជាបណ្តោះអាសន្ន រង់ចាំដោះស្រាយនៅពេលក្រោយ តាមនីតិវិធីផ្លូវច្បាប់៕
មតិយោបល់