ព័ត៌មានជាតិ

សង្ស័យស្រវឹង! ស្រីស្អាតបើករថយន្តបុករះ ម៉ូតូកង់បី បណ្តាលឲ្យក្រឡាប់ផ្ងារជើង

ភ្នំពេញ: នៅវេលាម៉ោង២និង៣០នាទីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តបុករះ ម៉ូតូកង់បី បង្កឲ្យមានការភ្ញាក់ផ្អើល នៅផ្លូវព្រះមុនីវង្ស កែងនឹងផ្លូវលេខ១៣០ ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ហេតុការណ៍ខាងលើនេះ គេឃើញក្នុងរថយន្តមានប្រុសនិងស្រីស្អាតចំនួន២នាក់ ក្រោយកើតហេតុ ម្ចាស់រថយន្តនិងអ្នករួមដំណើរនាំគ្នាគេចខ្លួនបាត់ស្រមោល ។ ករណីនេះ មិនមានអ្នកណាម្នាក់ រងរបួសនោះទេ បន្ទាប់ពីកើតហេតុសមត្ថកិច្ចចរាចរណ៍ផ្លូវគោក ចុះមកធ្វើការសម្រួលចរាចរណ៍និងយកវត្ថុតាងទៅរក្សាទុក ជាបណ្តោះអាសន្ន ដើម្បីឲ្យម្ចាស់រថយន្តចូលខ្លួនដោះស្រាយ តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់