ព័ត៌មានជាតិ

Update៖ រថយន្តកាមរីបាឡែន បុករះកង់បីឥណ្ឌាជាច្រើនគ្រឿង ក្រឡាប់ផ្ងារជើង និងរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ នារីម្នាក់សង្ស័យស្រវឹងស្រាជោក បើករថយន្តកាមេរីបាឡែនមួយគ្រឿង ក្នុងល្បឿនលឿនដូចហោះរ៉េចង្កូត ទៅបុករះកង់បីឥណ្ឌា បណ្តាលឲ្យរថយន្តក្រឡាប់ និងរងការខូចខាតកង់បីឥណ្ឌាជាច្រើនគ្រឿង ។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ០២និង៤៥នាទីយប់រំលងអធ្រាតឈានចូលថ្ងៃអាទិត្យទី០៤ ខែ តុលា ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះស៊ីសុវត្ថិ កែងផ្លូវ១៣០ សង្កាត់ ផ្សាកណ្តាលទី១ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញនារីម្នាក់ អាយុប្រហែល២០ឆ្នាំជាង បើករថយន្តកាមេរីបាឡែនពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AO-0607 សង្ស័យបើកបរក្នុងស្ថានភាពស្រវឹងស្រាជោក បើកតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនដូចហោះក៏រ៉េចង្កូតទៅបុកកង់បីឥណ្ឌាពណ៌សមួយគ្រឿងពាក់ផ្លាកលេខ កណ្តាល 2AE-5742 បណ្តាលឲ្យឡើងលើខឿនរងការខូចខាតផ្នែកខាងក្រោយខាងឆ្វេងបន្តទៅបុកពីក្រោយកង់បីឥណ្ឌាមួយគ្រឿងទៀត ពណ៌លឿងពាក់ផ្លាកលេខភ្នំពេញ 1GT-6669បណ្តាលឲ្យក្រឡាប់ទៅប៉ះកង់បីឥណ្ឌាចំនួន៣គ្រឿងទៀត ដោយមួយគ្រឿងទៀត ពណ៌លឿង ពាក់ផ្លាកលេខកំពង់ចាម1S-3270រងការខូចខាតរងការខូចខាត ខាងឆ្វេងខាងក្រោយរីឯកង់បីឥណ្ឌា២គ្រឿងទៀត ខូចខាតបន្តិចបន្តួចក៏ខ្ចិលវែងឆ្ងាយ ក៏សុំសមត្ថកិច្ចយកទៅជួសជុលដោយខ្លួនឯង សំណាងល្អមិនបង្កឲ្យមាន អ្នករងរបួសនោះទេ ភ្លាមនោះតៃកុងរថយន្តក៏បានឡើងរថយន្តមួយគ្រឿងទៀតរត់គេចខ្លួនបាត់ស្រមោល ។

គួរបញ្ជាក់ផងដែរថា កង់បីឥណ្ឌាចំនួន៥គ្រឿង ដែលរថយន្តខាងលើបានប៉ះនោះគឺចតចោលនៅនិងចិញ្ចើមផ្លូវទាំងអស់ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ ទាក់ទងទៅកាន់សមត្ថកិច្ចជំនាញ ឲ្យមកវាស់វែងនិងស្ទូចយករថយន្តនិងម៉ូតូកង់បីឥណ្ឌា៣គ្រឿងទៀត យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់