ព័ត៌មានជាតិ

សាំយ៉ុងបុកម៉ូតូហុងដាពេញទំហឹង ស្លាប់បុរសម្នាក់

បាត់ដំបង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិស្រះទឹកថ្មី ឃុំតាក្រី ស្រុកកម្រៀង ខេត្តបាត់ដំបង។

ប្រភពពីសាក្សីនៅកន្លែងបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 2Y-0978 បើកបរពីទិសដៅពីកើតទៅលិច ដល់ចំណុចខាងលើបានបុកជាមួយម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ បាត់ដំបង1D-7818 បើកបរដោយឈ្មោះ ឃ្លោក អៀត ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិដំណាក់សាលា ឃុំតាក្រី ស្រុកកម្រៀង ក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ក្រោយបង្កហេតុអ្នកបើករថយន្ត បើទ្វារចុះគេចខ្លួនបាត់ស្រមោល។

ភ្លាមនេះ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ហើយអូសម៉ូតូនិងរថយន្តយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកម្រៀង ដើម្បីស្វែងរកម្ចាស់រថយន្តមកដោះស្រាយ។ ចំណែកសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពីណៃ៕

photo_2016-09-15_18-02-16

photo_2016-09-15_18-02-13

មតិយោបល់