ព័ត៌មានជាតិ

កូនជាងដែកហាង«ពន្លឺថ្មី» បើកម៉ូតូសណ្តោងរ៉ឺម៉ក បណ្តាលឲ្យរអិលហោះ រងរបួសធ្ងន់ស្រាល៤នាក់

កំពត: កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ម៉ូតូសណ្ដោងរ៉ឺម៉កដឹកដែកមួយគ្រឿង ធ្វើដំណើរកាត់តាមផ្លូវលំមួយខ្សែ បានរអិលហោះម៉ូតូ បណ្ដាលឲ្យរងគ្រោះបាក់ចង្កេះ អ្នកបើកបររ៉ឺម៉ក និងរបួសស្រាល៣នាក់ ស្ថិតនៅសង្កាត់ កំពង់កណ្ដាល ខេត្តកំពត ។ ជនរងគ្រោះទាំងនេះ ជាកូនជាងដែកនៅហាងមួយកន្លែងមានយីហោ« ពន្លឺថ្មី » ។ ក្រោយពេលកើតហេតុ ជនរគ្រោះត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ៕

មតិយោបល់