ព័ត៌មានជាតិ

រថយន្តមួយគ្រឿងត្រូវអគ្គិភ័យឆាបឆេះ ដោយសារមូលហេតុ…

ព្រះសីហនុ: កាលពីវេលាម៉ោង ៧និង១០នាទីយប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ មានករណីឆេះរថយន្តមួយគ្រឿង នៅចំណុចចន្លោះ គីឡូ១៧០.១៧១ ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

រថយន្តម៉ាក Camry ឆ្លាម ពណ៌ត្រីឆ្លូញ ផ្លាកលេខ ភ្នំពេញ ២D.៥៦៣៥ មានទិសដៅ ពីភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុ រួមដំណើរគ្នាពីរនាក់ អ្នកបើកបរឈ្មោះ គឹម ឈឿន ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅ ភូមិជីពាយ ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងប្រពន្ធឈ្មោះ ឈា ស្រីណែត អាយុ ២៨ឆ្នាំ ភូមិទំពុង ឃុំល្វា ស្រុកកោះសូទិន ខេត្តកំពង់ចាម។

មូលហេតុ៖ បណ្តាលមកពីប្រព័ន្ធភ្លើងទើបបង្កឲ្យរថយន្តឆេះ បច្ចុប្បន្នអធិការស្រុកព្រៃនប់បានជួយរកឡានស្ទូចដើម្បីយកទៅជួសជុល ៕

មតិយោបល់