ព័ត៌មានជាតិ

រថយន្តកាមរីវ៉ាជែងឡានសាំយ៉ុង បណ្ដាលឲ្យបុកម៉ូតូស្លាប់មនុស្សម្នាក់ភ្លាមៗ នៅខេត្តសៀមរាប

សៀមរាប: បុរសអ្នកបើកបរម៉ូតូម្នាក់ បានស្លាប់ដោយសាររថយន្ត ពីរគ្រឿង បើកវ៉ាជែងគ្នា កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៦៨ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ៣-៤ ស្ថិតនៅក្នុងភូមិចំបក់ហែរ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

រថយន្តម៉ាក តូយ៉ូតា កាមរី (បាឡែន) ពណ៌ស ពាក់ផ្លាកលេខ សៀមរាប 2C.8768 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្ដសញ្ញាណ។
រថយន្ត ម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT.1095 បើកបរដោយឈ្មោះ អ៊ង ស៊ាងទី ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិកោះខ្លូត ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។
ម៉ូតូ ម៉ាក YAMAHA R15 ពាក់ស្លាកលេខ សៀមរាប 1AG.1246 បើកបរដោយឈ្មោះ ប៉ែន វែន ភេទប្រុស អាយុ ២៤ ឆ្នាំ រស់នៅភូមិគោកចាស់ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

ដំណើររឿង៖ មុនពេលកើតហេតុរថយន្តម៉ាក កាមរី ធ្វើដំណើរពីជើងទៅត្បូង រួចវ៉ាជែងរថយន្តសាំងយ៉ុង ដែលធ្វើដំណើរស្របទិសគ្នា ខណ:នោះម៉ូតូជនរងគ្រោះបានធ្វើដំណើរពីត្បូងទៅជើងច្រាស់ទិសគ្នា បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់។

សូមបញ្ជាក់៖​ ករណីនេះក្រោយពីកើតហេតុ អ្នកបើកបររថយន្តបង្ក រត់គេចបាត់ស្រមោល។

មូលហេតុ៖ អ្នកបើករថយន្ត កាមរី វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំពោះសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់