ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចម៉ូតូ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: នៅវេលាម៉ោង០០និង១៥នាទីយប់កណ្តាលអធ្រាត្រថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ មានករណីជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចយកម៉ូតូ នៅត្រង់ចំណុចមុខផ្ទះគ្មានលេខ ក្នុងភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ចាន់ ស៊ីវត្ថា ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុ ។ ជនសង្ស័យ ឈ្មោះ យ៉ិន ចិត្រា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិយកបាត្រ សង្កាត់ ក្បាលកោះ ខណ្ឌច្បារអំពៅ ។

ដំណើរឿងហេតុ៖ នៅមុនពេលកើតហេតុ ជនរងគ្រោះទុកម៉ូតូម៉ាក Suzuki Smash ពណ៌ខ្មៅ គ្មានផ្លាកលេខ នៅចំណុចកើតហេតុ ដោយទុកកូនសោជាប់នឹងម៉ូតូ រួចចូលដេកក្នុងផ្ទះ ស្រាប់តែជនសង្ស័យ លួចម៉ូតូជនរងគ្រោះ ជិះទៅជួបបក្ខពួកម្នាក់ទៀតឈ្មោះ សីហា នាំគ្នាយកទៅបញ្ចាំគេ នៅតាមផ្លូវម្តុំឃ្លាំងរំសេវ បានប្រាក់ចំនួន៨០ដុល្លារ ចែកគ្នាទិញគ្រឿងញៀនជក់ និងស៊ីចាយអស់ ។ លុះដល់ថ្ងៃទី២១-១២-២០២១ ម៉ោង១៤និង០០នាទី សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យឈ្មោះ យ៉ិន ចិត្រា នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ និងដកហូតម៉ូតូជនរងគ្រោះមកវិញ ។ លទ្ធផលធ្វើតេស្តិ៍ទឹកនោម ជនសង្ស័យ៖ វិជ្ជមាន (មានសារធាតុញៀន) ។

ក្រោយពេលកើតហេតុ ជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីបន្តចាត់ការ តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់