កណ្តាលៈ កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០៩និង៣០នាទី បង្រ្កាបជនសង្ស័យ៣នាក់ ជាមុខសញ្ញាដ៏សកម្មដែលតែងតែធ្វើសកម្មភាព ដើរលួចគាស់ផ្ទះប្រជាពលរដ្ឋ នៅចំណុចដីចម្ការក្នុងភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ញៀប ទេវី ភេទស្រី អាយុ៤៣ឆ្នាំ មានទីលំនៅភូមិ-សង្កាត់កើតហេតុ មុខរបរនៅផ្ទះ។ ចំណែកជនសង្ស័យ០៣នាក់៖ ១-ឈ្មោះ ដុក សិទ្ធដារ៉ូ ភេទប្រុស ជនជាតិខ្មែរ អាយុ២៩ឆ្នាំ ទីលំនៅភូមិ-សង្កាត់កើតហេតុ,មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។ ២-ឈ្មោះ ធី ពិសិដ្ឋ ភេទប្រុស ជនជាតិខ្មែរ អាយុ២៩ឆ្នាំ ទីលំនៅភូមិ-សង្កាត់កើតហេតុ,មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។
៣-ឈ្មោះ សោម ប៉ុណ្ណារ៉ូ ភេទប្រុស ជនជាតិខ្មែរ អាយុ២៦ឆ្នាំ ទីលំនៅភូមិ-សង្កាត់កើតហេតុ,មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។
សម្ភារៈបាត់បង់៖ ១-គ្រែឈើចំនួន១២,-ទូឈើ១៣,-ពូកមួយ,៤-ម៉ូទ័របូមទឹក១គ្រឿង,វត្ថុតាងចាប់យក៖ គ្មាន ។
សភាពនៃរឿងហេតុ៖ នៅមុនពេលកើតហេតុ ជនរងគ្រោះមានដីចំការមួយកន្លែង និងមានដាំដំណាំហូបផ្លែជាច្រើនមុខ ព្រមទាំងសង់ផ្ទះមួយខ្នងទុកចោល និងមានដាក់សម្ភារៈដូចខាងលើ ហើយមកលេងម្តងម្តាល ។ លុះមកដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ ជនរងគ្រោះក៏បានមកលេងដីចំការរបស់ខ្លួន ដើម្បីបេះផ្លែឈើហូប ក៏ស្រាប់តែឃើញមានស្នាមគាស់សោបងចំការ ចំណែកផ្ទះទុកចោលបាត់សម្ភារៈខាងក្នុងអស់ ក៏បានមករាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍តាក្តុលតែម្តង ។ ក្រោយទទួលបានពាក្យបណ្តឹងភ្លាម នគរបាលប៉ុស្តិ៍តាក្តុល ក៏បានធ្វើការស៊ើបអង្កេតស្រាវជ្រាវ រហូតធ្វើការឃាត់ខ្លួនជនសង្ស័យបាន២នាក់ខាងលើ យកមកសាកសួរនៅប៉ុស្តិ៍តាក្តុល។
តាមការសាកសួរជនសង្ស័យ បានឆ្លើយថា ពួកខ្លួនទាំង៣នាក់ ពិតជាបានធ្វើសកម្មភាព ចូលលួចសម្ភារៈរបស់ជនរងគ្រោះខាងលើប្រាកដមែន គឺបានលួចចាប់តាំងពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ មកម្ល៉េះ ដោយចូលលួចជាច្រើនដង រហូតអស់សម្ភារៈពីក្នុងផ្ទះខាងលើនេះ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីនៃច្បាប់៕

មតិយោបល់