ភ្នំពេញៈ យោងតាមផេក សាលាសង្កាត់ស្ទឹងមានជ័យ បានឲ្យដឹងថា អាជ្ញាធរខណ្ឌមានជ័យ ចុះសហការជាមួយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃ ក្រសួងមហាផ្ទៃត្រួតពិនិត្យទីតាំងសិប្បកម្មផលិត តៅហ៊ូយ៉ាងលីអ៊ី ស្ថិតក្នុងភូមិទ្រា ២ សង្កាត់ស្ទឹងមានជ័យទី ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
នៅរសៀលថ្ងៃចន្ទ ៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ ដោយមានការអនុញ្ញាតឲ្យឆែកឆេរលេខ១៧១ អ.យ.គ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ របស់ លោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ ដឹកនាំដោយ ឧត្ដមសេនីយ៍ទោ សុខ សុមនោ អនុប្រធានលេខាធិការដ្ឋាន គ.ប.ផ.ក បានចុះត្រួតពិនិត្យទីតាំងសិប្បកម្ម ដែលមានអាសយដ្ឋាន ផ្ទះលេខ ៦២៣ ផ្លូវលំ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានសមាសភាពចូលរួម៖
– លោកឧត្ដមសេនីយ៍ទោ មួង ឬទ្ធី អនុប្រធានលេខាធិការដ្ឋាន គ.ប.ផ.ក,
-លោកឧត្ដមសេនីយ៍ទោ មាន កុត្តរា អនុប្រធានលេខាធិការដ្ឋាន គ.ប.ផ.ក
– លោកវរសេនីយ៍ឯក អ៊ន លុច នាយការិយាល័យ(ក៥) នៃលេខាធិការដ្ឋាន គ.ប.ផ.ក ។
– លោកស្រីវរសេនីយ៍ទោ អ៊ន ផល្លី នាយរងការិយាល័យ(ក១) នៃលេខាធិការដ្ឋាន គ.ប.ផ.ក ។
– លោក គ្រី គឹមឃាន់ ក្រឡាបញ្ជី ។
– លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ ។
– លោកវរសេនីយ៍ទោ ឃុន រតនា អធិការរង នគរបាលខណ្ឌមានជ័យ
– លោកស្រី សឹង មុំ ចៅសង្កាត់ស្តីទី សង្កាត់ស្ទឹងមានជ័យទី១ ។
– លោកអនុសេនីយ៍ឯក សុត ឌីណា នាយរងប៉ុស្តិ៍ ស្ទឹងមានជ័យទី១
– លោកស្រី ប៉ិច សំណាង មេភូមិទ្រា២
– លោកអនុសេនីយ៍ឯក ស៊ុយ គឹមហាត មន្រ្តីលេខាធិការដ្ឋាន គ.ប.ផ.ក ។
– លោកអនុសេនីយ៍ឯក សៅ ប៊ី មន្រ្តីលេខាធិការដ្ឋាន គ.ប.ផ.ក ។
– លោកស្រីអនុសេនីយ៍ឯក ធន់ ណារិន មន្រ្តីលេខាធិការដ្ឋាន គ.ប.ផ.ក ។
– លោកអនុសេនីយ៍ត្រី អ៊ូ ធារិទ្ធ មន្រ្តីមន្ទីរពិសោធន៍ផលិតផលក្លែងក្លាយ ម.ព.ផ.ក ។
– លោកអនុសេនីយ៍ត្រី ខាន់ សិរីវឌ្ឍ មន្រ្តីមន្ទីរពិសោធន៍ផលិតផលក្លែងក្លាយ ម.ព.ផ.ក ។
ខណៈដែលក្រុមការងារចុះទៅដល់ទីតាំងខាងលើ ដែលមានម្ចាស់ទីតាំងឈ្មោះ ចាំង សុខហ៊ុង ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិ ខ្មែរ បានយល់ព្រមផ្តិតមេដៃលើលិខិតអនុញ្ញាតឲ្យឆែកឆេរលេខ ១៧១ អ.យ.គ ចុះថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២០ របស់ លោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
ក្រោយពីការចុះត្រួតពិនិត្យរួចមក គណៈកម្មាធិការចម្រុះ ពិនិត្យឃើញថា សិប្បកម្មផលិតតៅហ៊ូយ៉ាងលីអ៊ី មិនអនុលោមទៅតាមច្បាប់កំណត់ ។
– ពុំមានសេចក្ដីសម្រេចស្តីពីការបើកគ្រឹះស្ថាន អាហរណ៍ នីហរណ៍ ផលិតផលគ្រឿងសម្អាងរបស់ក្រសួងសុខាភិបាល ។
– ចំពោះផលិតផលដែលបានរកឃើញ គណៈកម្មាធិការចម្រុះ បានសម្រេច រក្សាទុកវត្ថុតាងទាំងអស់នៅទីតាំងដដែលជាបណ្តោះអាសន្ន ។
– ដកហូតផលិតផលមួយចំនួន សំរាប់ធ្វើសំណាក ។
គណៈកម្មាធិការបានបញ្ឈប់កំណត់ហេតុនៅវេលាម៉ោង ដប់បួន និង សាមសិបនាទី ថ្ងៃខែឆ្នាំដដែល និង បានអានកំណត់ហេតុ ឲ្យសមាសភាពចូលរួម និង ម្ចាស់ទីតាំងស្តាប់ ឃើញថាពិតជាត្រឹមត្រូវ ហើយយល់ព្រមចុះហត្ថលេខា និង ផ្តិតមេដៃជាមួយ ៕
មតិយោបល់