កំពង់ធំៈ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២០ និង ៣០ នាទី កម្លាំងនគរបាល នៃអធិដ្ឋាននគរបាលស្រុកកំពង់ស្វាយ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងឫស្សី ឃាត់ខ្លួនជនបង្កម្នាក់ បន្ទាប់ពីធ្វើសកម្មភាព យកដំបងគប់ទៅលើកញ្ចក់រថយន្ត របស់អ្នកធ្វើដំណើរឆ្លងកាត់ពីខេត្តកំពង់ធំ ទៅខេត្តព្រះវិហារ នៅចំណុច លក់ក្រឡានផ្លូវជាតិលេខ៦២ ស្ថិតក្នុងភូមិ វល្លិ៍យាវ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ករណីខាងលើនេះ បង្កឡើងដោយជនមានសតិមិនគ្រប់គ្រាន់ម្នាក់ និងពុំស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពយកដំបងគប់កញ្ចក់រថយន្ត
របស់អ្នកធ្វើដំណើរឆ្លងកាត់ បណ្តាលឲ្យខូចរថយន្ត០៤គ្រឿង៖
១.ម៉ាកហ៊ីយន្តដាយប៉ែន (បែកកញ្ចក់មុខ)
២.ម៉ាកកូរ៉ូណា (បែកកញ្ចក់មុខ)
៣.ម៉ាកកាមរីហើម (បែកកញ្ចក់មុខ)
៤.ម៉ាក់ ០២ បាំង (បែកកញ្ចក់មើលក្រោយ)។
ករណីខាងលើនេះសមត្ថកិច្ច បាននាំខ្លួនជនបង្ក មកអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ និងកំពុងធ្វើការស្រាវជ្រាវស្វែងរកក្រុមគ្រួសារ ដើម្បីមកទទួលយកទៅលំនៅដ្ឋានវិញ៕
មតិយោបល់