ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពីបទមិនរាងចាលករណី…

កំពង់ឆ្នាំង: នៅថ្ងៃច័ន្ទ ៣រោច ខែ អស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ពីបទប្រើប្រាស់គ្រឿងញៀន (មិនរាងចាល) ៖

ជនសង្ស័យឈ្មោះរួមមាន៖
១/ យន់ និត ភេទប្រុស អាយុ ៣៣ឆ្នាំ ស្នាក់នៅបន្ទប់ផ្ទះជួល ភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង។
២/ ផន រិន ភេទស្រី អាយុ ៤០ឆ្នាំ ស្នាក់នៅបន្ទប់ផ្ទះជួលភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង។
៣/ ឈិន រតនះ ភេទប្រុស អាយុ ៤៦ឆ្នាំ មានទីលំនៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង។
៤/ ហុន ចិត្រ ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅ ភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង។

ដកហូតវត្ថុតាងរួមមាន ម៉ូតូ០១គ្រឿង ទូរស័ព្ទដៃ ០១គ្រឿង និងឧបករណ៍សំរាប់ជក់មួយចំនួន ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួនកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញតាមនីតិវិធី ៕

មតិយោបល់