ភំ្នពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ដោយទទួលបានខំមិនរបស់ប្រជាពលរដ្ឋភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទាក់ទងទៅកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា នាយប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ បានចុះទៅដល់ទីតាំងផឹកស៊ី និងលេងបៀរ ដែលបង្កសំឡេងរំខាន និងបង្កបញ្ហាកកស្ទះផ្លូវ ពិបាកក្នុងការធ្វើដំណើរចេញ-ចូលផ្ទះរបស់ប្រជាពលរដ្ឋជិតខាង សមត្ថកិច្ចបានធ្វើការអប់រំ ណែនាំដល់ពួកគាត់កុំឲ្យផឹកស៊ី បង្កសំឡេងរំខាន និងលេងល្បែងស៊ីសងខុសច្បាប់ ដែល បង្កការរំខានដល់អ្នកជិតខាងទៀត សមត្ថកិច្ចក៏បានបញ្ឈប់សកម្មភាពទាំងនេះផងដែរ ៕
ព័ត៌មានជាតិ
មតិយោបល់