កណ្តាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃអង្គារ ០៤រោច ខែអស្សុជ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ០៦:៣០នាទីមានករណីគំរាមកំហែងថានឹងសម្លាប់នៅចំណុចកើតហេតុ៖ ភូមិឃ្មុត ឃុំបារគូ
ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
ជនរងគ្រោឈ្មោះ កែវ លីដា ភេទស្រី អាយុ៦៥ឆ្នាំមុខរបរកសិករ មានទីលំនៅភូមិឃ្មុត ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ជនសង្ស័យឈ្មោះ យុទ្ធ វិច្ឆិកា ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរកម្មករសំណង់រស់នៅភូមិឃ្មុត ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ត្រូវបានឃាត់ខ្លួន។
វត្ថុតាងចាប់យក ៖ដែកជ្រុង ប្រវែង ១០៣ សង់ទីម៉ែត្រ។
នៅថ្ងៃទីខែឆ្នាំ មុនពេលកើតហេតុខាងលើជនសង្ស័យបានកាន់ដែកជ្រុងប្រវែង ១០៣ សង់ទីម៉ែត្រ ដើរចូលមកក្នុងដីឡូត៍ផ្ទះរបស់ជនរងគ្រោះហើយបានស្រែកជេរបញ្ចោរជនរងគ្រោះ និងប្តីហើយបានយកដែកជ្រុង យារបម្រុងវាយ តែត្រូវជនរងគ្រោះរត់គេចខ្លួន ពេលនោះជនសង្ស័យបានវាយត្រូវតុអ៊ីណុកបណ្តាលអោយកំពិត និងបានដេញវាយប្អូនស្រីរបស់ខ្លួនឈ្មោះ យុទ្ធ ស្រីមុំ តែពុំត្រូវនិងបានវាយទ្រុងមានបណ្តាលអោយដាច់ធ្លុះសំណាញ់លួសជាច្រើនកន្លែង និងស្រែកជេរគំរាមក្រុមគ្រួសារថែមទៀតភ្លាមនោះបងប្អូនជនរងគ្រោះបានតេទូរសព្ទប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ក្រោយពីបានទទួលពត៌មានភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបារគូបានចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យ កន្លងមកជនសង្ស័យបានវាយមកលើជនរងគ្រោះជាច្រើនលើកច្រើនសារមកហើយ។បច្ចុប្បន្នជនសង្ស័យបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
ព័ត៌មានជាតិ
មតិយោបល់