មណ្ឌលគិរីៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពានមានជ័យ និងមានការសម្របសម្រួលពីលោក ម៉ម វ៉ាន់ដា ព្រះរាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះអនុវត្តន៍ដីកាបង្គាប់ឲ្យនាំខ្លួនជនត្រូវចោទឈ្មោះ ដា រីនិងឈ្មោះ ជា ផាលីណែត ក្នុងករណីជួញដូរគ្រឿងញៀនកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងបន្ទប់ផ្ទះជួលជាលើកទី២ទៀត ស្ថិតនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
ជាលទ្ធផលនៃប្រតិបត្តិការ ឆែកឆេរជាលើកទី២ នាព្រឹកថ្ងៃពុធទី៧ ខែតុលាឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចជំណាញបានរកឃើញម្សៅក្រាមពណ៌សថ្លា ចំនួន០២កញ្ចប់បន្ថែមទៀតសង្ស័យជាសារធាតុញៀន ទម្ងន់ ២០៥,៤០ក្រាម(ថ្លឹងរួចដាក់ក្នុងធុងតូចមួយ)។
បច្ចុប្បន្ន ករណីខាងលើនេះ ត្រូវបានលោក ម៉ម វ៉ាន់ដា ព្រះរាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បង្គាប់ឲ្យកសាងសំណុំរឿងអនុវត្តទៅតាមនីតិវិច្បាប់ ៕
មតិយោបល់