កណ្ដាលៈ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ២និង៣០នាទី ចំណុចកើតហេតុផ្ទះជនសង្ស័យ ឡេង សួត ស្ថិតនៅភូមិខ្នាតាំងយូ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល។
ជនសង្ស័យចំនួន ៣នាក់៖
១/ឈ្មោះ សេង សុងហេង ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅៗភូមិខ្នាតាំងយូ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ កសិករ(ឃាត់ខ្លួន)។
២/ឈ្មោះ ឡេង សួត ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅៗភូមិខ្នាតាំងយូ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ កសិករ(ឃាត់ខ្លួន)។
៣/ឈ្មោះ ផាន់ ទឺ ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅៗភូមិខ្នាតាំងយូ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន )។
វត្ថុតាងដកហូត៖
១/ថ្នាំញៀនម៉ាទឹកកកចំនួន០៣កញ្ចប់ មានកញ្ចប់ធំចំនួន០២កញ្ចប់។
២/ជញ្ជីងថ្លឹងចំនួន០១គ្រឿង។
៣/ប្រអប់ដែកពណ៌ក្រហមចំនួន០១។
៤/កូនកន្រ្តៃចំនួន០៣ដើម។
៥/កូនកាំបិតចំនួន០២ដើម។
៦/ទូរសព្ទ័ដៃម៉ាក់សាំងសុងចំនួន០១គ្រឿង។
៧/ដែកកេះចំនួន០៣ដើម។
៨/នាឡិការចំនួន០១គ្រឿង និងសម្ភារៈសម្រាប់ជក់ថ្នាំញៀនមួយចំនួនទៀត។
សភាពរឿងហេតុ៖ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ២និង៣០នាទី មានប្រជាពលរដ្ឋល្អបានរាយការណ៍ មកកាន់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកជ្រៃ ថា មានមុខសញ្ញាកំពុងតែធ្វើសកម្មភាពជក់ថ្នាំងញៀន នៅចំណុចផ្ទះជនសង្ស័យឈ្មោះ ឡេង សួត ស្ថិតនៅក្នុងភូមិខ្នាតាំងយូ ឃុំព្រែកជ្រៃ ស្រុកកោះធំ។
ក្រោយពេលទទួលបានព័ត៌មានរួចកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ បានចុះទៅបង្រ្កាប់នៅចំណុចទីតាំងខាងលើ ដោយឃាត់ខ្លួនមុខសញ្ញាសង្ស័យបានចំនួន ០២នាក់ មានឈ្មោះ សេង សុងហេង និងឈ្មោះ ឡេង សួត ដកហូតបានថ្នាំញៀនម៉ាទឹកកកចំនួន០១កញ្ចប់ កូនកាំបិតចំនួន០២ដើម កូនកន្រ្តៃចំនួន០១ដើម ហើយនិងដប់កែច្នៃសម្រាប់ជក់ថ្នាំញៀនចំនួន០១ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ចំពោះថ្នាំញៀនមួយកញ្ចប់នេះគឺរូបគេបានទៅទិញពីអ្នកលក់ថ្នាំញៀនម្នាក់ឈ្មោះ ផាម ទឺ ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិវៀតណាម រស់នៅក្នុងភូមិខ្នាតាំងយូ ឃុំព្រែកជ្រៃ ស្រុកកោះធំ។
ក្រោយពេលទទួលបានពត៍មានរួចលោក វីរសេនីយ៍ឯក ស៊ីម ឃាង អធិការនៃអធិការដ្ឋាននគរបាលស្រុកកោះធំ បានសុំគោលការណ៍ពីលោក ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្តាល ដោយមានការសម្របសម្រួលឯកភាពពី លោក ទិន សុចិត្រា ព្រះរាជ្ញារង អមសាលាដំបូងខេត្តកណ្តាល
បានអនុញ្ញាតឲ្យកម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកោះធំ ចុះទៅនាំខ្លួនមុខជនសង្ស័យឈ្មោះ ផាន់ ទឺ ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិវៀតណាម នឹងបានឆែកឆេរលំនៅដ្ឋានរកឃើញមានលាក់ទុកថ្នាំញៀនម៉ាទឹកកកចំនួ (០២កញ្ចប់ធំ) ហើយនឹងជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើនេះ បានឆ្លើយសារភាពថា ថ្នាំញៀននេះគឺរូបគេបានទៅទិញពីអ្នកលក់ថ្នាំញៀនម្នាក់ មិនស្គាល់ឈ្មោះដោយទំនាក់ទំនងគ្នាតាមរយៈខលទូរស័ព្ទណាត់ជួបគ្នា ដើម្បីទិញថ្នាំញៀនដោយទិញក្នុងតម្លៃ (មួនលានរៀល) ក្នុងមួយលើកៗដើម្បីយកមកទុកលក់ចែកចាយបន្តឲ្យទៅគេពិតប្រាកដមែន។
ចំពោះករណីខាងលើនេះផ្នែកជំនាញបាន រៀបចំឯកសារ កសាងសុំណុំរឿងទៅតាមនីតិវិធី បញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល៕
មតិយោបល់