ព័ត៌មានជាតិ

អាជ្ញាធរមិនទាន់បង្ហាញទំហំ នៃការខូចខាតរោងចក្រ​កែច្នៃកៅស៊ូ TK នៅឡើយទេ

ត្បូងឃ្មុំ: សមត្ថកិច្ចនគរបាលពន្លត់អគ្គីភ័យ បានធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ អគ្គីភ័យ ឆេះ រោងចក្រកែច្នៃដើមកៅស៊ូ (TK) បានរលត់ទាំងស្រុងហើយ គិតត្រឹមម៉ោង១០ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦នេះ។ ប៉ុន្តែយ៉ាងណា អាជ្ញាធរមានសមត្ថកិច្ចនៅទាន់អាចបញ្ជាក់ពីទំហំនៃការខូចខាតរបស់រោងចក្រនៅឡើយទេ។

តាមសមត្ថកិច្ចនៅកន្លែងកើតហេតុ បានឲ្យដឹងថា កាលពីវេលាម៉ោង ៥និង៤៥នាទី ថ្ងៃទី៣០ព្រឹកថ្ងៃទី មានករណី ភ្លើងបានឆេះ រោងចក្រកែច្នៃផលអនុផលក្នុងស្រុក ស្ថិតនៅភូមិទួលអង្ក្រង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ក្រោយកើតហេតុភ្លាមៗនោះ ខាងសមត្ថកិច្ចនគរបាលពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ បានចេញរថយន្តពន្លត់អគ្គីភ័យចំនួន ២គ្រឿង ជួយអន្តរាគមន៍ បានបាញ់ពន្លត់ភ្លើង រហូតដល់ វេលាម៉ោងជាង១០ ថ្ងៃដដែល អគ្គីភ័យរលត់។

សមត្ថកិច្ច បានឲ្យដឹងថា ម្ចាស់រោងចក្រឈ្មោះ លី វេង (ហៅ យ៉ុង) បានជួលបន្តឲ្យទៅជនជាតិកូរ៉េ កាំងទេ វូក ភេទប្រុស ឆ្នាំកំណើត១៩៨៧ សម្រាប់ធ្វើអាជីវកម្មកែច្នៃឈើគ្រប់ប្រភេទ ។ហើយករណីអគ្គីភ័យនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុ ដែលបង្កឲ្យឆេះ ។

ជាមួយគ្នានេះដែរ សម្ភារ:ដែលខូចខាតមាន: ឈើកែច្នៃប្រភេទ អាកាស្យាចំនួន៤២ម៉ែត្រគីប .ឈើកែច្នៃ គរ ចំនួន១៣ម៉ែត្រគីប. ឈើកៅស៊ូ ចំនួន ៣៣គីប ដំបូលរោងចក្រ ទំហំ ១០គុណនិង៥០ម៉ែត្រ ។ ចំណែកការខូចខាតសរុបជាទឹកប្រាក់ នៅមិនទាន់មានទូរលេខ នៅឡើយទេ ដោយម្ចាស់រោងចក្រដែលជួលឲ្យ ជនជាតិកូរ៉េនោះមិន ទាន់មកដល់កន្លែងកើតហេតុ ៕

ភ្លើងឆេះរោងចក្រ (1) ភ្លើងឆេះរោងចក្រ (2) ភ្លើងឆេះរោងចក្រ (3) ភ្លើងឆេះរោងចក្រ (4) ភ្លើងឆេះរោងចក្រ (5) ភ្លើងឆេះរោងចក្រ (6)

មតិយោបល់