ព័ត៌មានជាតិ

ទៀតហើយ! ប្រុសស្រី ៤នាក់ ជាមុខសញ្ញាជួញដូរ រក្សាទុកដឹកជញ្ជូន និងប្រើប្រាស់គ្រឿងញៀន ត្រូវកម្លាំងនគរបាលឃាត់ខ្លួន

ស្វាយរៀងៈ នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ជនសង្ស័យជាមុខសញ្ញាជួញដូរ រក្សាទុកដឹកជញ្ជូនគ្រឿងញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន០៤នាក់ ស្រី០១នាក់ រួមជាមួយវត្ថុតាងថ្នាំញៀនត្រូវបានកម្លាំងនគរបាលជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់។

ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោក កឹង ឃន ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោក កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ក្រោមការសម្របសម្រួលលនីតិវិធីពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង និងលោក សុខ កែវ បណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៤-៥ ខែតុលា ឆ្នាំ២០២០ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ក្រុងស្វាយរៀង និងមានកិច្ចសហការល្អជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់កាកាបទី១ បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរ រក្សាទុកដឹកជញ្ជូនគ្រឿងញៀនដោយខុសច្បាប់ ០១លើកដោយបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ០៤នាក់ ស្រី០១នាក់ ព្រមទាំងដកហូតវត្ថុតាងរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន២៧កញ្ចប់(ធំ០៣កញ្ចប់)ទម្ងន់១៩១.៦ក្រាម
-ជញ្ជីងថ្លឹងថ្នាំញៀន០១គ្រឿង
-ទូរស័ព្ទដៃ០៣គ្រឿង
-រួមជាមួយឧបករណ៍ជក់ប្រើប្រាស់ និងសម្ភារវេចខ្ចប់មួយចំនួនទៀត៕

មតិយោបល់