ព័ត៌មានជាតិ

រថយន្តដឹកកម្មករបុកគ្នាជាមួយនិងរថយន្តដឹកទំនិញ សង្ស័យមានអ្នករងរបួសជាច្រើននាក់

កំពង់ឆ្នាំង: (ព័ត៌មានបឋម) នៅវេលាម៉ោង ៦និង២៥នាទីព្រឹក ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងឡានក្រុងដឹកកម្មករបុកគ្នា ជាមួយឡានដឹកទំនិញ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង សង្ស័យមានអ្នករងរបួសជាច្រើននាក់។

មូលហេតុ៖ មិនទាន់ដឹង ក្រោយពីកើតហេតុសមត្ថកិច្ច ធ្វើការបញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ ។

ករណីខាងលើនេះ ភ្នាក់ងារសារព័ត៌មាន Post News មិនអាចទំនាក់ទំនងពីមន្ត្រីជំនាញបានទេ ថាតើមានអ្នករងរបួសឫមួយយ៉ាងណា?
សម្រាប់ព័ត៌មានលម្អិត នឹងផ្សាយនៅពេលក្រោយទៀត៕

មតិយោបល់